Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ត​សៀមរាប ឃុំខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ដែល​ចាក់​សម្លាប់​ប្តី​ជា​មន្ត្រី​នគរបាល​

spot_img

​សៀមរាប ​៖ ករណី​ស្ត្រី​ជា​ប្រពន្ធ ដែល​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នៅ​ល្ងាច​ថ្ងៃទី​១៧​ខែ​សីហា​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពីបទ ឃាតកម្ម​។​

​ស្ត្រី​ជា​ជនសង្ស័យ មានឈ្មោះ​សុខ លី​នី អាយុ​២៦​ឆ្នាំ​។ ស្ត្រី​រូប​នេះ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​សៀមរាប​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​15​ខែ​សីហា​ឆ្នាំ​2018​។ ចំណែក​ជនរងគ្រោះ​ជា​ប្តី ឈ្មោះ ហ៊ឹម វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។​

​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បានឲ្យដឹងថា កាល​ពី​ចន្លោះ​វេលា​ម៉ោង​៣-​ទៅ​ម៉ោង​៤:០០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១១ ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ប្រទះឃើញ សព ជនរងគ្រោះ​ឈ្មោះ ហ៊ឹម វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។​

​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ និង ដោយ​មាន​បទបញ្ជា​រយ៉ា​ង​ម៉ឺងម៉ាត់​ពី​លោក ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នគរបាល​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ទេព ចាន់ណា អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើការ​រក្សា​និង​ពិនិត្យ​កន្លែងកើតហេតុ ហើយ​បើក​ការស្រាវជ្រាវ ។​

​លទ្ធផល​ពិនិត្យ​កន្លែងកើតហេតុ និង​នៅលើ​សាកសព​ជនរងគ្រោះ មាន​ស្នាម​ចាក់​ដោយ​កាំបិត​ចំនួន​១០​ចំណុច ដោយឡែក​សម្ភា​រៈ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​មិន​មាន​ការបាត់បង់​ឡើយ យើង​បាន​សន្និដ្ឋានថា​ករណី​នេះ ជា​ករណី​គំនុំ​។​

​លោក វរសេនីយ៍ត្រី នួន សក្តិ័​ចំរើន​រិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពី​រូបលោក បាន​ធ្វើ​ការស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ អស់​រយះពេល​៧​ម៉ោង នៅវេលា​ម៉ោង​១៣:០០​នាទី​ថ្ងៃ​ខែ​ដដែល មន្ត្រីនគរបាល​យុត្តិធម៌​យើង បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​នាំ​ខ្លួន​យកមក​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​មាន​ឈ្មោះ សុខ លី​នី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវជា​ភរិយា របស់​ជនរងគ្រោះ ។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មុនពេល​កើតហេតុ កាលពី​យប់​វេលា​ម៉ោង​២៤:២៥​នាទី ឆ្លង​ចូល​ថ្ងៃទី​១៥​ខែ​សីហា នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតក្នុង​ក្រុម​ទី​១១ ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជនសង្ស័យ​បាន យក​ទូរ​សព្ទ័ ខ​ល​ទៅ​ជនរងគ្រោះ ឈ្មោះ​ហ៊ឹម វណ្ណា​រ៉ូ ដើម្បី​អោយមក​ជួយ​យក​កូន ទៅ​មន្ទី​ពេទ្យ ព្រោះ​កូន​ឈឺ​ហើយ​ក្អួត​ចេញ​មក​ឈាម តែ​ជនរងគ្រោះ​បាន​តប​វិញ​ថា ចាំ​ស្អែក​ទៅ ។​

លុះដល់​វេលា​ម៉ោង​០១:១៣​នាទី​ជនសង្ស័យ​បាន​ធ្វើកា​រខ​ល​ទៅ​ម្តងទៀត ដោយ​ប្រាប់​ជន​រងគ្រោះ​ថា បង​ឆាប់​មកៗ​កូន​យើង​កាន់តែ​មិន​ស្រួល​មែនទែន​ហើយ ជនរងគ្រោះ​ក៏​បាន​ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ ដើម្បី​ទៅ​យក​ជនសង្ស័យ​និង​កូន​ទៅ​មន្ទី​ពេទ្យ​។​លុះដល់​វេលា​ម៉ោង​១:៣០​នាទី ជនសង្ស័យ​ក៏​ខ​ល​មក​ជនរងគ្រោះ​ម្តងទៀត សួរថា “​បង​ដល់​ណា​ហើយ​?”​ជនរងគ្រោះ​បាន​ឆ្លើយថា ដល់​ផ្លូវ​គ្រួស​ក្រហម ហើយ​ជនរងគ្រោះ​បាន​ប្រាប់​ជន​សង្ស័យថា អោយ​ចេញ​មក​នៅ​ចាំ​មុខផ្ទះ​។​ជនសង្ស័យ​បាន​ចេញមក​ចាំ​ដោយ​មិន​អោយ​សមាជិក​ក្នុង​គ្រួសារ​ដឹង​ឡើយ បន្ទាប់ពី​បាន​ជួបគ្នា ហើយ ក៏​នាំគ្នា​ជូន​កូន​ទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា ពេលទៅដល់ ហើយ​ជនសង្ស័យ​បាន​អោយ​ទូរ​សព្ទ័​ទៅ​ជនរងគ្រោះ ហើយ​ក៏​នាំ​កូន​ចូល​ក្នុង​មន្ទី​ពេទ្យ ។​លុះ​ចេញពី​មន្ទី​ពេទ្យ​វិញ ជនរងគ្រោះ​(​ស្រវឹង​)​និង​ជនសង្ស័យ បាន​នាំគ្នា​ជិះ​ម៉ូតូ នាំ​កូន​មក​ផ្ទះ​វិញ ក្នុង​អំឡុង​ពេល​ជិះ​ម៉ូតូ ត្រឡប់មកផ្ទះ​វិញ ជនសង្ស័យ​បាន​លួងលោម អោយ​ប្តី​ត្រឡប់​មក​នៅ​ផ្ទះ​វិញ​ជុំ​គ្នា​វិញ តែ​ជនរងគ្រោះ​មិន​ព្រម ។​

ពេល​ជិត​ដល់​កន្លែងកើតហេតុ ចន្លោះ​ម៉ោង​២-​ម៉ោង​៣:០០​នាទី​ជនសង្ស័យ បាន​និយាយថា “​ធ្វើ​ប្តី​អាច​ម៍អី គ្រាន់​តែ​កូន​ឈឺ​មិន​ជួយ​មើល​”​រួច​ហើយ​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​អោយ​ឈប់​ម៉ូតូ ដើម្បី​ចុះ​ដើរព​រកូន ពេលនោះ​ជនរងគ្រោះ​បាន​បាន​យក​កាំបិត​ចិតបន្លែរ មក​រុញ​បម្រុង​ចាក់​ជនសង្ស័យ បណ្តាល​អោយ​ជនសង្ស័យ​ដួល ទៅលើ​ដី រីឯ​ជនរងគ្រោះ​ក៏​ដួល​ផង​ដែរ​ពេល​នោះ​ដែរ​កូន​របស់​ពួកគេ បាន​ស្រែកយំ​ខ្លាំង ដោយ​ឃើញ​ជនរងគ្រោះ​ដួល​ដែរ ជនសង្ស័យ បាន​ឆក់យក​កាំបិត​ពី​ដៃ​ជនរងគ្រោះ បណ្តាល​អោយ​មុត ម្រាម​មេដៃ​ឆ្វេង​។​

ក្រោយ​បាន​កាំបិត​ហើយ​ជនសង្ស័យ ក៏​បាន​ចាក់ទៅលើ​ជនរងគ្រោះ​ជា​ប្តី ត្រង់​ចំណុច​ពោះ ជាច្រើន​កាំបិត បន្ទាប់​មក​ជនសង្ស័យ បាន​ប្រឹងក្រោក ដោយ​ភ័យ​ខ្លាច​ប្តី​ងើប​មក​ធ្វើបាប​ខ្លួន​និង​កូន ជនសង្ស័យ​ក៏​បាន​យក​កាំបិត ចាក់​ខាងក្រោយ​ខ្នង​ជនរងគ្រោះ បន្ថែមទៀត ដោយ​មិន​ដឹង​ចំ​កន្លែង​ណា​ខ្លះ​នោះទេ​។​បន្ទាប់​មក​ជនសង្ស័យ​បាន​ពរ​កូន រត់​ចូល​ក្នុងផ្ទះ​វិញ ។​លុះដល់​វេលា​ម៉ោង​៥:០០​នាទី ជនសង្ស័យ បាន​យក​សម្លៀកបំពាក់​ដែល​ស្លៀក​ពិីយប់នោះ​ទៅ​បោកគក់​សម្អាត ដើម្បី​លាក់បាំង​កុំអោយ​គេ​ដឹង ប៉ុន្តែ​នៅតែ​មិន​អាច​លាក់បាំង​ពី​សមត្ថកិច្ច​យើង​ឡើយ​។​

​យោងតាម​ចម្លើយ​សារភាព ជនសង្ស័យ និង​វត្ថុតាង​ដែល​ដកហូត​បាន ត្រូវបាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូឡាប​

spot_img
×