Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​ចិន​ផ្ទុះ​សេវា​«​សាក​ចិ​ត្ដ​»​សង្សារ​!

spot_img


​អាស្រ័យ​ដោយ​ផល​ទទួលបាន​ពី​សេវា​នេះ​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​មាន​ជំនឿ និង​ជ្រើស​រើសយក​សេវា​នេះ​។​អតិថិជន​ភាគច្រើន​គឺជា​នារី ព្រោះថា​គេ​តែងមាន​ជំនឿ​សង្ស័យ​ចំពោះ​ភាពស្មោះត្រង់ មិនថាឡើយ​សង្សារ សូម្បីតែ​ស្វាមី​ក៏​អ៊ីចឹង​ដែរ​។​

​សេវា​ទាក់ទង​នឹង​រឿង​ស្នេហា​នៅ​ចិន​ពិតជា​សម្បូរបែប​ណាស់ មាន​ទាំង​ជួល​បុរស ឬ​នារី​ឱ្យធ្វើជា​គូ​ស្នហ៍​របស់ខ្លួន​ដើម្បី បំភាន់​ភ្នែក​ឪពុកម្ដាយ​។​ឥឡូវនេះ​គេ​បាន​បន្ថែម​សេវា​ថ្មី គឺ​ការ​ផ្ដល់នូវ​ប្រុស​ស្អាត ស្រី​ស្រស់​ដើម្បី​សាកល្បង​ភាព​ស្មោះស្ម័គ្រ របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​

​តាម Global Time​របស់​ចិន ប្រសិនបើ​អ្នកស្វែងរក​តាម​ឧបករណ៍​Taobao ដើម្បី​ស្វែងរក​សេវា​នេះ អ្នកនឹង​ទទួលបាន​ចម្លើយ រាប់ពាន់ ហើយ​តម្លៃ​អាស្រ័យ​លើ​តម្រូវការ​អ្នក​ជួល ហើយ​មានតម្លៃ​ចន្លោះ​២០​យាន់​ទៅ​១៣០០​យាន់​(​ប្រមាណ​ជាង​២​ដុល្លារ​-​ជាង​២០០​ដុល្លារ​)​។​

​ក្រោយពី​យល់ព្រម​ទទួល​ការផ្ដល់សេវា អ្នកទិញ​មាន​កាតព្វកិច្ច​ផ្ដល់​ឈ្មោះ លេខ​ទូរស័ព្ទ គណនី​លើ​បណ្ដាញ​សង្គម និង​ទម្លាប់​ពិសេសៗ​របស់​មុខសញ្ញា​។​

​បន្ទាប់មក បុរស​ឬ​នារី​ម្នាក់​នឹង​ចាប់ផ្ដើម​បក់ដៃ​ទៅរក​មុខសញ្ញា​តាម​បណ្ដាញ​សង្គម ដោយ​ប្រើ​គ្រប់​ល្បិច​តាម​ញ៉ែ​អូសទាញ​មុខសញ្ញា​

សេវា​ផ្គត់ផ្គង់​ការពិសោធ​ចិ​ត្ដ​សង្សារ​នៅលើ Taobao

​នារី​ម្នាក់​ឈ្មោះ Chin ជា​និស្សិត​អាយុ​២១​ឆ្នាំ ធ្លាប់បាន​ប្រើ​សេវា​សាកល្បង​ចិ​ត្ដ​គូស្នេហ៍ ហើយ​ទទួលបាន​លទ្ធផល​ល្អ ក៏មាន​ចិត្ត​ចង់​ក្លាយជា​សមាជិក​ក្នុង​ក្រុម​ប្រក​បរបរ​នេះ​។ បន្ទាប់ពី​ប្រក​បរបរ​នេះ​មួយរយៈ​មក នាង​ចែករំលែក​ថា​៖ ខ្ញុំ​តែង​ប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម​និង​សម្រស់​របស់ខ្លួន​ដើម្បី​ទាក់ទាញ​មុខ​ស​ញ្ញ​ដែលជា​ភាគី​ស្នេហ៍​របស់​អតិថិជន​។ ពេលដែល​ត្រី​ជាប់​សន្ទូច ពោលគឺ​បុរស​នោះ​មាន​ទង្វើ​តាម​លោម​ស្នេហ៍​ត្រឡប់មកវិញ ឬក៏​អះអាងថា​ខ្លួន​ពុំ​ធ្លាប់មាន​សង្សារ​នោះ ខ្ញុំ​នឹង​ថត​យក​អេក្រង់​ដែលមាន​ពាក្យពេចន៍​ទាំងនោះ​ផ្ញើ​ទៅ​អតិថិជន​វិញ​។​ភរ​កិច្ច​របស់ខ្ញុំ​ចប់​ត្រឹមណេះ រឿង​បន្ដទៀត​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ពួកគេ​។​

​ពិតណាស់ មាន​ករណី​មួយចំនួន​ដែល​មុខសញ្ញា​ពុំ​រវល់​អើពើ ព្រោះ​គេ​ស្មោះ​ស្នេហ៍ ខ្លះ​ធ្វើការ​បដិសេធ​ត្រង់ៗ ហើយ​ខ្លះទៀត​មិន​រវល់​ឆ្លើយតប​តែម្ដង​។​

អតិថិជន​ភាគច្រើន​គឺជា​នារី​

​ប្រៀប​ទៅនឹង​បុរស សេវាកម្ម​នេះ​មាន​អតិថិជន​ច្រើន​លើសលុប​ជានា​រី ហើយ​ទោះបី​ចៀស​មិន​ផុតពី​ការរិះគន់ ជេរប្រមាថ​ក្ដី ប៉ុន្ដែ​អ្នក​ដែល​ស្វែងរក​និង​បម្រើការ​ក្នុង​សេវា​សាក​ចិត្ត​គូស្នេហ៍​នេះ​លើកឡើងថា ពួកគេ​កំពុង​ធ្វើ​រឿង​មួយ​សក្ដិសម​បំផុត ព្រោះ​វា​បាន​ជួយ​ដល់​នារី​ល្ងង់ខ្លៅ​ចៀស​ផុតពី​ការចាញ់បោក​សម្ដី​ផ្អែមល្ហែម​របស់​ប្រុស​ព្រាន និង​រកឃើញ​នូវ​ស្នេហា​មួយ​ដែល​ស្មោះស្ម័គ្រ​ពិតប្រាកដ​៕
​សូ​យ​ន​

spot_img
×