Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហាជន​សំណូមពរ​ថ្នាក់ដឹកនាំ ជួយ​ពិនិត្យ​ករណី​ចៅក្រម ដោះលែង​លោក​ផ្កាយ​៣ បុក​និស្សិត​ស្លាប់​

spot_img

​ភ្នំពេញ ​៖ បើ​តាម​ការផ្សព្វផ្សាយរ​បស់​លោក​ផែង វណ្ណៈ ជា​មន្ត្រី​យោធា និង​អ្នក​តាម​ព័ត៌មាន​លេង​ហ្វេ​សប៊ុក​ផង​នោះ បានឲ្យដឹងថា លោក​ផ្កាយ​៣ អ៊ុច ឆាយ នាយករង​សាលា​រាជបណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា ដែល​បើក​បរទាំង​ស្រវឹង បុក​និស្សិត​ម្នាក់​ស្លាប់​ត្រូវបានតុលាការ​ដោះលែង បង្ក​ឲ្យមាន​ការរិះគន់​ក្រកើក Facebook ។​

ចំណែក​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បានសរសេរថា ល្អៗ​ដល់​ហើយ​ច្បាប់​ស្រុក​ខ្ញុំ លោក ជួន សុ​រាសី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ដោះលែង មន្ត្រីនគរបាល​ម្នាក់ បើកប​រថយន្ដ ក្រោម​ស្ថានភាព​ស្រវឹង​ជោកជាំ បុក​លើ​និស្សិត​ប្រុស​ម្នាក់​ស្លាប់ នៅ​ខណ្ឌ​ទួលគោក ឲ្យទៅ​ផ្ទះ​វិញ​ហើយ​។​

​លោក​ផែង វណ្ណៈ បាន​បន្ថែម​ក្នុងផេក​របស់​លោក​បន្តថា ហេតុផល​ដោះលែង ត្រូវបាន​អ្នក​មាត់ដាច់​បញ្ចេញ​មតិ​លើ Facebook បញ្ជាក់​មូលហេតុ​ថា ៖ ចៅក្រម​ខ្លាច​អំណាច​លោក​ផ្កាយ​៣ អ៊ុច ឆាយ លោក​ផ្កាយ​៣ អ៊ុច ឆាយ មាន​ផ្កាយ​ច្រើន និង លុយ​ច្រើន​ ​លោក​​ផ្កាយ​៣ មាន​ខ្សែ​ធំ​អន្តរាគមន៍​មក​ចៅក្រម និស្សិត​រងគ្រោះ​ស្លាប់ មិនមែន​ជា​សាច់ញាតិ​របស់​ចៅក្រម ហើយ​ជា​កូន​រាស្ត្រ​ក្រីក្រ ។ ច្បាប់​ខុស​ឬ​ត្រូវ​នៅលើ​មាត់​ចៅក្រម​។ ដើម្បី​យុត្តិធម៌​សង្គម សូម​ថ្នាក់ដឹកនាំ​ខាងលើ​មេត្តា​ពិនិត្យ​ករណី​ដោះលែង​លោក​ផ្កាយ​៣ អ៊ុច ឆាយ ផង ។ ធ្វើ​ដល់​នាយករង​សាលា​នគរបាល​ជាន់ខ្ពស់ តែ​ខ្លួនឯង​មិន​គោរព​ច្បាប់ តើ​ទៅ​បង្រៀន​សិស្ស​នគរបាល​របៀប​ណា ?

​ចំណែក​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​រៀបរាប់​បន្ត​ថា បុក​ចោរឆក់​ជាប់គុក​៩​ឆ្នាំ បុក​និស្សិត​ស្លាប់ ដោះលែង​ឲ្យទៅ​ផ្ទះ​វិញ ដូច​ជ្រុល​ហួសហេតុ​ពេក​ហើយ អីចឹង​បាន​ថា​ពេល​ខ្លះ​ប្រជាជន​ជេរ​មិន​ខុស​មែន​។ វា​ជ្រុល​ពេក​មិន​ដឹង​ជា​ស្អី​ទៅ​ស្អី​ទេ​ឥឡូវ​នឹង ម៉េច​ម៉ា​ស៊ើប​ឲ្យបាន​ការពិត​ច្បាស់ ហើយ​ដោះលែង​ស្ត្រី​ពីរ​នាក់​នឹង​ទៅ ប្រជាជន​ភាគច្រើន គាត់​ក្តៅក្រហាយ គឺ​ដោយសារ​អា​រឿង​ភ្លាវៗ​អស់​នឹង​។​

​សូមបញ្ជាក់​ថា យោងតាម​ប្រភព​ពី​សមត្ថកិច្ច បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា លោក ជួន សុ​រាសី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដោះលែង ជន​ត្រូវចោ​ទម្នាក់ ជា​មន្ត្រី​នគរបាល ដែល​បើក​រថយន្ត​ក្រោម​ស្ថានភាព​ស្រវឹង បុក​ជនរងគ្រោះ​ស្លាប់ នៅ​ខណ្ឌ​ទួលគោក ឲ្យទៅ​ផ្ទះ​ហើយ​។ លោក ខាំ សុ​ផា​រី ជា​តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ និង​ចោទ​ប្រកាន់​លើ​ឈ្មោះ អ៊ុច ឆាយ ភេទ ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ នគរបាល ពីបទ បើកបរ ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាលឲ្យ​ស្លាប់​អ្នកដ៏​ទៃ​ដោយអ​ចេតនា យោងតាម មាត្រា ៨៥ ស្តីពី​ច្បាប់ ចរាចរណ៍​ផ្លូវគោក​។​

ក្រោយ​សម្រេច​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ លោក ខាំ សុ​ផា​រី បាន​បញ្ជូន​សំណុំរឿង​ទៅឲ្យ ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត ដោយ​មិន​ស្នើសុំ​ឲ្យ ចៅក្រម​ស៊ើបសួរ ឃុំខ្លួន ជន​ត្រូវ​ចោទ​នោះទេ​។​

​គួររំលឹកថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨ ដែល​បង្កឡើង​ដោយ​ជន​ត្រូវ​ចោទ ឈ្មោះ អ៊ុច ឆាយ បើកបរ​រថយន្ត​ម៉ាក ម៊ែ​ក​សឺ​ដេស ព័​ណ៌ ស្ក ពាក់​ស្លាក នគរបាល ២.៧៧៣០ ក្រោម​ស្ថានភាព​ស្រវឹង​ជោកជាំ ទៅ​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក Zoommer X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-2984 បណ្តាលឲ្យ​ជន​រង​គ្រោះ​ឈ្មោះ គួច សុ​ផានិត ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ និស្សិត ស្នាក់​នៅផ្ទះ លេខ ២៤B ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច ផ្លូវបំបែក​ជា​៤ ផ្លូវ​លេខ ២៥៥ កែង​នឹង ផ្លូវ ៣៣៦ សង្កាត់​បឹង​សាឡា ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×