Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផែន​ចរាចរណ៍​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ចិន​ជាង​ដប់​គ្រឿង​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃ​សុក្រ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ចំរុះ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿង​ញៀន ត្រួតពិនិត្យ​ជាតិ​ស្រវឹង ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ និង​ប័ណ្ណបើកបរ​មិន​ត្រឹមត្រូវ លទ្ធផល​សរុប​បាន​ដក​ហូត​រថយន្ត​ដែល​គ្មាន​ប័ណ្ណ​បើកបរ​ចំនួន​១១​គ្រឿង​៖

១-​រថយន្ត​ម៉ាក LEXUS 570 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2Y-5388 ។​

២-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2H-1857 ។​

៣-​រថយន្ត​ម៉ាក HIGH LANDER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2R-0328 ។​

៤-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2L-0457 ។​

៥-​រថយន្ត​ម៉ាក ALPHARD ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AT-3784 ។

​៦-​រថយន្ត​ម៉ាក R-R ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​2AN-5555 ។​

៧-​រថយន្ត​ម៉ាក HIGH LANDER ពណ៌​ក្រហម ពាក់​ផ្លាកលេខ​2AI-5619 ។​

៨-​រថយន្ត​ម៉ាក BMW ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AA-0300 ។​

៩-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2M-8103 ។​

១០-​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AD-9618 ។​

១១-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2N-9595 ។​

លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ចរាច​រណ៍ បានឲ្យដឹងថា រថយន្ត​ទាំងអស់ ដែល​សមត្ថកិច្ច​ឃាត់​នោះ បាន​យក​ទៅ រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​១១​គ្រឿង ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×