Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ របស់​ប្រជាពលរដ្ឋ នៅតាម​ទីសាធារណៈ​

spot_img

​ភ្នំពេញ​៖ ល្ងាច​ថ្ងៃ​ទី​១៧ ខែ​សីហា នេះ ប្រធាន​បក្ស​ខ្មែរ​ក្រោក បានប្រកាសថា យុទ្ធនាការ ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​ ​ប៉ុន្តែ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយច្បាប់ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​​របស់​ប្រជាពលរដ្ឋ នៅតាម​ទីសាធារណៈ​នោះទេ ព្រោះ​អាច​ប៉ះពាល់​ដល់​អសន្តិសុខ​ជាតិ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ច្បាប់​បញ្ជាក់​ប្រាប់​ដល់​លោក​សុខ​សុវណ្ណ វឌ្ឍនា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ​ករណី​សំណើ​សុំ​គោលការណ៍ ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ក្នុង​ការដាក់​ញត្តិ​ប្តឹង ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ​ដើម្បី​សើរើ​ដែន​អធិបតេយ្យ​របស់​ជាតិ លើ​ការទាមទារ​កោះត្រល់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា យោង​តាម​កំណត់ហេតុ​ប្រជុំ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ជម្រាប លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ថា ចំពោះ​សំណើសុំ​គោលការណ៍ ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ​ក្នុង​ការដាក់​ញត្តិ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​សើរើ​ដែន​អធិបតេយ្យ​របស់​ជាតិ លើ​ការទាមទារ​កោះត្រល់ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា​ ​ឆ្នាំ​២០១៨ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោកនោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​អនុវត្ត ដូចជា មិន​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព​ប្រមូល​ស្នាម​មេដៃ​​របស់​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ មិន​អនុ​ញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករ​ណីបំពង​សំឡេង​ ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ទីសាធារណៈ ក្នុងករណី​មានការ​បង្កចលាចល ដែល​នាំឲ្យ​ប៉ះពាល់​ដល់អ​សន្តិសុខ​ជាតិ​​បាត់បង់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញាធរ​មាន​សិទ្ធិ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​នេះភ្លាម​។​

​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​រៀបរៀប​រយ​សាធារណៈ រដ្ឋបាល​រាជធានី​ ​ស្នើ​លោក​ប្រធាន​សហការ​ឲ្យបាន​ល្អ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋា​ន និង​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ តាម​ស្មារតី​អង្គប្រជុំ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា​ ​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×