Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Selena Gomez ទើប​បង្ហោះ​រូបភាព​សិច​ស៊ី ធ្វើឲ្យ​គូ​ដណ្តឹង​របស់ Justin Bieber នាង Hailey Bldwin “​ស្លន់ស្លោរ​” ចង់​រៀបការ​ភ្លាម​!

spot_img

​តាម​ប្រភព​ព័ត៌មាន​នោះ Hailey Baldwin ចង់​រៀបការ​ដោយ​សម្ងាត់​ឲ្យបាន​ឆាប់​បំផុត​ជា​មួយ Justin Bieber ព្រោះតែ Selena Gomez បង្អួត​រូបភាព​អាច​នាំឲ្យ Justin… រញ្ជួយ​បេះដូង​សារជាថ្មី​! ។​

​ប្រភពពី Hollywood life ឲ្យដឹងថា ពេល​នេះ​នាង Hailey Baldwin កំពុង​ស្លន់ស្លោរ​ចង់​រៀបការ​ភ្លាម ព្រោះ​ពុំ​ចង់ឲ្យ​មាន​ហានិភ័យ​អ្វី​មួយ​មក “​បំផ្លាញ​” ទិវា​ដ៏​សំខាន់​ប្រចាំជីវិត​នេះ ។ ពិសេស​គឺ​ក្រោយពេល​ដែល​អតីត​មិត្តស្រី​របស់ Justin Bieber ទើបតែ​ចែករំលែក​នូវ​រូបភាព​ក្តៅ​សាច់ច្រើន​សន្លឹ​កលើ Instagram អាច​ធ្វើឲ្យ Justin មានការ “​ស្តាយស្រណោះ​” ។

Hollywood life ទម្លាយ​ខ្លះៗ​ថា ៖ Hailey មិន​ចង់ឲ្យ Justin មាន​សម្ពាធ តែ​ក៏​ចង់​ឲ្យ​មង្គលការ​ពួកគេ​ទាំង​២ ប្រព្រឹត្ត​ទៅឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើទៅបាន ។​

​ព្រោះ​មាន​តែ​ធ្វើបែបនេះ ទើប​អាច​រុញច្រាន​ស្រមោល​អតីត​សង្សារ​របស់ Justin នាង Selena Gomez ចេញផុត​ពី​ជីវិត​ពួកគេ ជា​រៀងរហូត​បាន ។​

Hollywood life ដដែល លើកឡើងថា Justin ប្រហែល​ពុំបាន​ដឹង​ពី “​កង្វល់​ដ៏​ធំធេង​”​របស់​គូ​ដណ្តឹង​ខ្លួន​ទេ ព្រោះ​នាង Hailey ដោះស្រាយ​ស្ថានការណ៍​បាន​យ៉ាង​ល្អិតល្អន់ ។​

​ប្រភព​ដដែល​ឲ្យដឹងថា Selena នៅ​បន្ត​ឃ្លាំមើល និង​រង់ចាំ​ឲ្យ “​ស្នេហ៍​ថ្មី​” របស់​គូស្នេហ៍​ចាស់​ខ្លួន​រង​បរាជ័យ​សារជាថ្មី ។ ប្រហែលជា​នាង​នៅ “​ស្តាយស្រណោះ​” ហើយ​បានជា​គេ​លប​ឃើញ​នាង​នៅ​ចាប់អារម្មណ៍​សំឡឹង​មើល​រូបភាព​ចាស់ៗ​របស់​… Justin ៕ លី​សា​

spot_img
×