Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ចិន​:​ចប់​ហើយ​នយោបាយ​កូនទោល​!?

spot_img
​មានកូន​តិចជាង​ពីរ​នាក់ នឹងត្រូវ​បង់ពន្ធ​។

ចិន​មាន​នយោបាយ​កូនទោល តាំងពី​ឆ្នាំ​១៩៧០​មក ប៉ុន្តែ​ប្រឈម​នឹង​ភាព​ចាស់ជរា​របស់​ប្រជាពលរដ្ឋ ចិន​សម្រេច​លុបចោល​ច្បាប់​នេះ នៅ​ឆ្នាំ​២០១៥ ដោយ​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា​ចិន អាចបង្កើត​កូន​ពីរ​នាក់​។ ភ្លាម​ដំបូង គេ​សង្កេតឃើញ​ពលរដ្ឋ​ចិន​ត្រេកអរ​នាំគ្នា​បង្កើតកូន​ទី​ពីរ ប៉ុន្តែ​ពលរដ្ឋ​ចិន​ភាគច្រើន​យល់ថា​ជីវិត​ថ្លៃ​ខ្លាំងណាស់ មិនអាច​កូន​ពីរ​នាក់​បានទេ​។ នៅ​ឆ្នាំ​២០១៧ អត្រាកំណើត​បាន​ធ្លាក់​ចុះមក​ត្រឹម ១៧,២៣​លាន​ទារក ទល់នឹង​១៧,៨៦​លាន​នាក់​នៅ​ឆ្នាំ​២០១៦​។ ទោះជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ចិន​នៅតែ​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត សរុប​ប្រមាណ​១៣៨០​លាន​នាក់​។​

ប្រឈម​នឹង​ភាព​ចាស់ជរា​របស់​ប្រជាពលរដ្ឋ ពេលនេះ ចិន​កំពុង​ស្វែងរក​គំនិត​ថ្មី ដើម្បី​ធ្វើយ៉ាងណា​បញ្ចុះបញ្ចូល ឱ្យ​យុវជន​”“​យុវនារី​ចិន​សម័យថ្មី​បង្កើតកូន​ឱ្យបាន​ច្រើន​។ មានកូន​តិចជាង​ពីរ​នាក់​នឹងត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ! នេះ​ជា​វិធាន​ការដែល​សំណើ​របស់​អ្នកស្រាវជ្រាវ និង ដែល​កំពុង​បង្កឱ្យមាន​ការតស៊ូ​មតិ​បំផុសបំផុល​បំផុត ក្នុង​បណ្តាញ Internet​។​

កាសែត Xinhua Daily របស់​បក្សកុម្មុយនិស្ត​ចិន កាលពី​ថ្ងៃ​អង្គារ ទើប​ចុះផ្សាយ​អត្ថបទ សរសេរ​ដោយ​សាស្ត្រាចារ្យ​ពីររូប​មាន​ចំណងជើង « បង្កើន​ការបង្ក​កំណើត ៖ បេសកកម្ម​ថ្មី​សម្រាប់​អភិវឌ្ឍន៍​ប្រជាសាស្ត្រ​ចិន​សករាជ​ថ្មី »​។​បើតាម​ខ្លឹមសារ​នៃ​អត្ថបទ ចិន​កំពុង​ត្រៀម​ស្នើ​វិធានការ​ថ្មី គួរឱ្យភ្ញាក់ផ្អើល គឺ​ពលរដ្ឋ​ចិន​អាយុ​ក្រោម​៤០​ឆ្នាំ មិន​ថា​ភេទ​ស្រី ឬ​ភេទ​ប្រុស​ទេ នឹងត្រូវ​បង់ពន្ធ​ជូន​រដ្ឋ រហូត​ទាល់តែ​មានកូន​ពីរ​នាក់​ទើប​ឈប់​។ ពន្ធ​នោះ​នឹងត្រូវ​កាត់​ដកយក​ពី​ប្រាក់ខែ​ដោយផ្ទាល់ ទៅ​ដាក់​បំពេញ​ហិប​មូលនិធិ​មាតុភាព​។​

នៅ​ថ្ងៃកំណើត​កូន​ទី​ពីរ ប្តី​ប្រពន្ធ​អាច​ចាប់​ផ្តើមធ្វើ​សំណុំបែបបទ​ទារប្រាក់​សំណង​ពី​មូលនិធិ​មកវិញ​ផង និង​អាច​សុំ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​មក​បង្គ្រប់​ចំណូល​ដែល​អាក់ខាន​ពេល​ពពោះ​មិន​ទៅធ្វើ​ការ​។ ចំណែក​ពលរដ្ឋ​ចិន​ណា​ដែល​មានកូន​តែ​ម្នាក់ ឬ​គ្មាន​កូន​សោះ អាច​ទារ​សំណង​ពន្ធ​មកវិញ​នៅពេល​ចូលនិវត្តន៍ តែប៉ុណ្ណោះ​។​

គំនិត​ផ្តួចផ្តើម​នេះ បានទទួល​ការស្វាគមន៍​ដោយ​ប្រុងប្រយ័ត្ន​បំផុត ! ថ្វីបើ​ពលរដ្ឋ​ចិន​ភាគច្រើន​យល់ថា ជាការ​បង្កើត​មូលនិធិ​មាតុ​ភាពជា​សំណើ​ល្អ តែ​ការបំពេញ​ហិប​គួរតែ​ជា​ភារកិច្ច​របស់​ពលរដ្ឋ​ចិន​គ្រប់រូប មិនមែន​តែ​ចំពោះ​អ្នក​គ្មាន​កូន​ឡើយ​។ នេះ​ជា​ប្រតិកម្ម​ដែល​គេ​ឃើញ​ចុះផ្សាយ​យ៉ាង​ផុសផុល​នៅលើ​បណ្តាញ​សង្គម​ចិន​៕​បូព៌ា​

spot_img
×