Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​លុយ​លើ​ទឹកដី​ដែល​មាន​ពលរដ្ឋ ពាន់​លាន​នាក់​នេះ អ្វីៗ​ក៏​អាច​កើតឡើង ! (​មាន​វីដេអូ​)

spot_img

​ក្នុងសម័យ​កាលដែល​ខឿន​សេដ្ឋកិច្ច​ប្រឈម​នឹង​ការលំបាក មនុស្ស​ម្នាក់ៗ​ក្រពុល​មុខ​ក្នុង​ការស្វែងរក​…​លុយ ។ ខ្លះ​ប្រឹងប្រែង​រកលុយ​តាម​វិធី​សុច្ច​រិក ក្នុងពេល​ដែល​ខ្លះ​ទៀត បែរ​ជា​រង់ចាំ​… លុយ​ធ្លាក់​ពី​លើ​មេឃ ។ ខាងក្រោម​ជា​រឿង​មួយ​បែប​នេះ ។​

​ថ្ងៃទី ១៤ ខែ​សីហា កន្លងមក នៅ​ទីលាន​ចត​រថយន្ត​សាធារណៈ​មួយ​នៅ​ទីក្រុង​ក្វាង​តុង កាមេរ៉ា​សុវត្ថិភាព​សាធារណៈ​បាន​ថត​ជាប់​ទិដ្ឋភាព​របស់​ស្ត្រី​ម្នាក់​កំពុង​ឈរ​ពីក្រោយ​ក្មេងប្រុស​ម្នាក់ ហើយ​ក្បែរ​នោះ​មាន​បុរស​ម្នាក់​ប្រហែលជា​អ្នក​នាំ​ទំនិញ​យក​ទៅ​ប្រគល់​ឲ្យគេ (​លក់ទំនិញ​អន​ឡា​ញ​) ។​

​ពេល​ឃើញ​រថយន្ត​មួយ​បើ​ក្នុង​ល្បឿន​យឺត បើក​ចូល​ផុត​ច្រកទ្វារ​ចូល​មក​ទីសំចត ស្រាប់តែ​នារី​នោះ បាន​ស្ទុះ​ច្រាន​ក្មេងប្រុស (​អាច​ជា​កូន​) ឲ្យ​ផ្ទប់​នឹង​រថយន្ត ។ អ្នកបើកបរ​ជាន់​ហ្វ្រាំង​ជាប់ ហើយ​ក្មេង​ប្រុស​នោះ​ពុំ​ដួល​ឡើយ ។ ប្រហែល​ជា​ទាល់​តម្រិះ នារី​ជើងឆើត​រូបនេះ បាន​ស្ទុះ​ទៅ​ដេក​ដួល​ពីមុខ​រថយន្ត ធ្វើ​បុក​ប្រកាច់ប្រកិន ទោះបីជា​រថយន្ត​ពុំ​បាន​ប៉ះ​នាង​សូម្បី​បន្តិច ។​

​ខណៈពេល​នោះ ប្រហែល​អ្នក​ដឹកទំនិញ​ដែល​ឈរ​ក្បែរ ធុញទ្រាន់​ពេកពន់​នឹង​ទង្វើ​របស់​ស្រី​ជា​ម្តាយ ក៏​ប្រញាប់​ទៅ​ទាញ​ដៃ​ក្មេងប្រុស​ឲ្យមក​ឈរ​ក្បែរ​ដើម្បី​ការពារ​វា ។​

​ក្រោយមក​ខ្សែ​វីដេអូ ក៏​ដូច​ជា​រឿងរ៉ាវ​នេះ​ត្រូវបាន​ចុះផ្សាយ​ពេញ​ប្រព័ន្ធ​ព័ត៌មាន​នៅ​ប្រទេស​ចិន ធ្វើឲ្យ​សាធារណៈជន​ផ្ទុះ​កំហឹង​ចំពោះ​ទង្វើ​អរគុណ​ធម៌​របស់​ស្ត្រី​រូប​នោះ ទោះបី​ក្មេងប្រុស​ខាងលើ​ជា​កូន​ឬ​មិនមែនជា​កូន​របស់​គាត់​ក្តី ។​

​រឿង​ស្រដៀង​គ្នា​នេះ ពុំ​កម្រ​ឃើញ​ប៉ុន្មាន​ទេ​លើ​ទឹកដី​ដែល​មាន​ពលរដ្ឋ​ពាន់​លាន​នាក់​នេះ ។​

​យ៉ាងណា​មេត្តា កុំឲ្យ​កើតមាន​លើ​ទឹកដី​របស់​យើងទាំងអស់គ្នា​ឲ្យសោះ ! ៕ បូ​ព៌ា​

spot_img
×