Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ​កិត្តិ​បណ្ឌិត ម៉ែន សំអន និង​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជា​ច្រើន​រូប​ទៀត ចុះ​ថ្លែងអំណរគុណ​ដោយផ្ទាល់ ដល់​សមាជិក និង​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង ក្រោយ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​

spot_img

​ស្វាយរៀង​៖ លោកជំំទាវ​កិត្តិសង្ហ​បណ្ឌិត ម៉ែន សំអន សមាជិកា​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ CPP ចុះ​ជួយ​ខេត្ត​ស្វាយរៀង រួម​ទាំង​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជា​ច្រើន​ទៀត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ នៅ​ខេត្ត​ស្វាយរៀង ដើម្បី​ថ្លែងអំណរគុណ​ដោយផ្ទាល់​ជូន​ពួកគាត់ ដែល​បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​ជ័យជំនះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​រួមមាន​ទី​១៖ លោកជំំទាវ​កិត្តិសង្ហ​បណ្ឌិត ម៉ែន សំអន​, ទី​២៖ លោកស្រី ដួង វណ្ណា​, ទី​៣៖ លោក​បណ្ឌិត ជ័យ សុន​, ទី​៤៖ លោកស្រី ឈុន សារឹម និង ទី​៥ លោកស្រី ពៅ សុភាព​។​

​នៅ​មណ្ឌល​ស្វាយរៀង​នេះ មាន​អាសនៈ​ចំនួន​៥​។ ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨៧​ភាគរយ បាន​ទៅ​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ជាង​៣.៥​សែន​នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ការគាំទ្រ​ច្រើន​លើសលប់ រហូត​ឈ្នះ​ទាំង​៥​អាសនៈ​នៅក្នុង​ខេត្ត​នេះ​។​

​តាម​របាយការណ៍​របស់​អាជ្ញាធរខេត្ត ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាលពី​០៦ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ក្នុង​ខេត្ត​ស្វាយរៀង មាន​ភាពល្អប្រសើរ​បង្ក​រ​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​ទៅ​ចូលរួម​បោះឆ្នោត​បាន​ទាន់ពេលវេលា ហើយ​សភាពការណ៍​សន្តិ​សុខ​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ពុំ​មាន​អ្វី​កើតឡើង​គួរឱ្យគត់សម្គាល់​នោះទេ នៅ​គ្រប់​ការរិយាល័យ​ទាំង​៩៣៦​ការិយាល័យ គឺ​បាន​ដំណើរការ​ប្រក្រតី​រហូតដល់​ចប់​ការបោះឆ្នោត​។​

​តាម​លទ្ធផល​ផ្លូវការ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​តេជោ ហ៊ុន សែន បានទទួល​សំឡេង​គាំទ្រ​ច្រើន​លើសលប់​រហូតដល់​៤,៨៨៩,១១៣​សំឡេង ស្មើ​នឹង​ប្រមាណ ៧៧​ភាគរយ​នៃ​សំឡេង​សន្លឹកឆ្នោត​បានការ ទាំងមូល​៦,៣៦២,២៤១​។ នៅ​គ្រប់​បណ្តា​រាជធានី​/​ខេត្ត គណបក្សកាន់អំណាច ៥ អាណត្តិ​ជាប់ៗ​គ្នា​នេះ ទទួលបាន​សំឡេង​គាំទ្រ​នាំមុខ​គេ​ដាច់ បើ​ធៀប​នឹង​គណបក្ស​នយោបាយ​ទាំង​១៩​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​។​

​សូមបញ្ជាក់​ថា លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ បានបង្ហាញ​ទាំងស្រុង នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា ចំណែក​គណបក្ស​ផ្សេងៗ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ពុំ​បាន​ទទួល​អាសនៈ​ណាមួយ​ឡើយ​៕ វ៉ៃកូ​

spot_img
×