Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​សណ្ឋាគារ​លំដាប់​ផ្កាយ នៅ​ចិន ត្រូវ​គេ​ថត​បានឃើញ យក​ច្រាស់​ដុស​បង្គន់​លាង​កែវ​ (វីដេអូ)

spot_img

​សណ្ឋាគារ​ដ៏​ល្បី​ឈ្មោះ​ចំនួន ៣​នៅក្នុង​ប្រទេស​ចិន​បាន​បរាជ័យ​ក្នុង​ការអនុវត្ត​ប្រព័ន្ធ​អនាម័យ បន្ទាប់​ពី​បុគ្គលិក​របស់​ខ្លួន ត្រូវបាន​គេ​ថត​បាន ដោយ​យក​ច្រាស់​ដុស​បង្គន់​យក​ទៅ​លាង​កែវ អាង​ងូតទឹក និង​កន្លែង​ផ្សេងៗ​ក្នុង​បន្ទប់​សណ្ឋាគារ​។​

​បន្ទាប់ពី​មាន​ការ​លួច​ថត​បាន និង​ធ្វើការ​ចែកចាយ ក្រុម​ឃ្លាំមើល​ការអនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​អនាម័យ ទេសចរណ៍ ចំណីអាហារ និង​ថ្នាំ ស្ថិតក្នុង​ខេត្ត Heilongjiang បាន​ធ្វើ​ការបញ្ជាក់​ថា អ្នក​ស៊ើបអង្កេត​បានធ្វើ​ការស៊ើបអង្កេត និង​បាន​សន្និដ្ឋានថា​​វីដេអូ​ដែល​ថត​បាន​នោះ​គឺជា​រឿង​ពិត ហើយ​សណ្ឋាគារ​ក៏​ទទួលបាន​ការព្រមាន​ផងដែរ ដើម្បី​ឲ្យ​ប្រាកដ​​ថា​មិន​មាន​រឿង​បែប​នោះ​កើតឡើង​ទៀត​។​

​សារពត៌មាន Beijing Youth Daily បាន​រាយការណ៍​ថា អ្នក​អនាម័យ​នៅ​សណ្ឋាគារ ៣​រួម​មាន​សណ្ឋាគារ Sheraton, Shangri-La និង Kempinski ត្រូវបាន​គេ​លួច​ថត​បាន ដោយ​រំលោភ​ស្តង់ដារ​អនាម័យ​សណ្ឋាគារ​។​

​ចំនែក​បុគ្គលិក​អនាម័យ​នៅ​សណ្ឋាគារ Shangri-La និង Kempinski ត្រូវបាន​គេ​លួច​ថត​បាន ដោយ​ឃើញ​ថា បាន​សំអាត​កែវ​ដោយ​ច្រាស់​ដុស​បង្គន់ ព្រមទាំង​ប្រើប្រាស់​កន្សែងពោះគោ​ជ្រលក់​ក្នុង​​ទឹក​បង្គន់ យក​ទៅ​លាង​កំរាល​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍ សណ្ឋាគារ​ទាំងនោះ​មាន​តម្លៃ​ស្នាក់​នៅ​ចន្លោះ ១០៥ ទៅ ៤១០​ដុល្លា​ក្នុង​មួយ​​យប់​៕ សុភ័ក្ត្រ

​ប្រភព​៖ scmp.com

spot_img
×