Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ លី​អូ ផ្តល់​ចំណងដៃ ម៉ូតូ និង​បន្តោង​ខ្សែក​មាស លើ​ទី​៣ ក្នុង​ឆ្នាំ​២០១៨ ដល់​គូ​ស្វាមី ភរិយា​ថ្មី​ចំនួន​៤៨​គូ​

spot_img

​ស្រា​បៀរ លី​អូ បាន​ផ្តល់​ចំណងដៃ សុភមង្គល ជូន​គូ​ស្វាមី ភរិយា​ថ្មី ចំនួន​៤៨​គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី “​ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍ របស់​ស្រា​បៀ​រ លី​អូ​” ជា​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៨​នៅក្នុង​កម្មវិធី Leo Surprise របស់​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១៨ ខែ សីហា ឆ្នាំ​២០១៨​។​

គូ​ស្វាមី​ចំនួន​៣​គូ បាន​ឈ្នះ​រង្វាន់​ធំ ម៉ូតូ Scoopy i និង​១៨​គូ បានឈ្នះ​បន្តោង​ខ្សែក​មាស​ចំនួន​៥​ជី ហើយ​២៧​គូ​ផ្សេងទៀត បានឈ្នះ​បណ្តោង​ខ្សែក​មាស​ទំងន់​២​ជី ដែល​ពួកគេ​មកពី​គ្រប់​រាជធានី​\​ខេត្ត​។​

គូ​ស្វាមី ភរិយា​ថ្មី មួយគូ លោក ទី ម៉ា​ឆុង និង លោកស្រី ជួន ចន្ទ្រា មកពី​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដែល​ជា​ម្ចាស់​រង្វាន់ ម៉ូតូ Scoopy i បានឱ្យដឹងថា ពួកគាត់​ពិតជា​រីករាយ​ក្រៃលែង នៅ​ពេលលឺ​គេ​ប្រកាស​ឈ្មោះ របស់​ខ្លួន​ក្នុង​កម្ម​ចាប់ឆ្នោត​ផ្សងសំណាង កាលពី​ថ្ងៃ​ទ​១១ ខែ​សីហា កន្លងទៅនេះ​។ អ្នក​ទាំង​ពី​ចាត់ទុកថា នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ពួកគាត់​។​

លោក ព្រាប សុវណ្ណ អ្នកតំណាង​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន ស្រា​បៀរ លី​អូ បាន​ថ្លែង​ឱ្យដឹង​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា ជា​រៀង​រាល់​ឆ្នាំ ស្រា​បៀរ លី​អូ តែងតែ​មាន​កម្មវិធី ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍ ដើម្បី​ថ្លែងអំណរគុណ ដល់​អតិថិជន​របស់​ខ្លួន ដែល​បាន​ជ្រើសរើស​ស្រា​បៀរ លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​។ លោក​សង្ឃឹមថា អតិថិជន​នៅ​តែ​បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ឱ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភាពសប្បាយ​រីករា​យ​។​

សូមបញ្ជាក់​ថា នេះ​ជា​ការចាប់​រង្វាន់​ចុងក្រោយ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ផ្តល់​ចំណងដៃ សុភមង្គល​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៨ នេះ ស្រា​បៀរ លី​អូ ក៏​នៅតែ​បន្ត​ផ្តល់​សំណាង​ដល់​គូរ​ស្វាមី ភរិា សម្រាប់​ឆ្នាំ​២០១៩​ជា​បន្ត​ទៀត​៕​ ដោយ ​៖ ​កូឡាប​

spot_img
×