Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ជ​រាជ​មិន​​ប្រ​ណៃ កាត់ផ្តាច់​និស្ស័យ​គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ សូម្បីតែ​ពុំ​ផ្តល់ឱកាស​សម្រាប់​រូបតំណាង​អាពាហ៍ពិពាហ៍​ជាមួយគ្នា​ក្នុង​មន្ទីរពេទ្យ (​វីដេអូ​)

spot_img

​ថ្ងៃទី​១២ សីហា ត្រូវបាន​សន្ម​ត់​ថា​ជាថ្មី​ដ៏​រីករាយ​បំផុត​មួយ សម្រាប់​គូស្នេហ៍​ជនជាតិ​ចិន​១​គូ ប៉ុន្តែ អ្វីៗ​បាន​ត្រឹម​ជាការ​ខកបំណង ព្រោះតែ​កូនក្រមុំ​កើត​ជំងឺមហារីក បាន​លាចាក​លោក​ប៉ុន្មាន​ម៉ោង​ចុងក្រោយ មុនពេល​ពិធីមង្គលការ​របស់​ពួកគេ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ ។​

​កូនកំលោះ​ឈ្មោះ Yang Feng អាយុ ២៧ ឆ្នាំ ដែល​បាន​សម្លៀក​ឈុត​អាពាហ៍ពិពាហ៍​យ៉ាង​ស្រស់​សង្ហារ ស្ថិតនៅ​ខាងក្រៅ​បន្ទប់​មន្ទីរពេទ្យ ត្រូវបានធ្វើ​ឲ្យ​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​គូ​ដណ្តឹង​របស់គាត់​ឈ្មោះ Xiao Hui អាយុ ៣២ ឆ្នាំ ដែល​កើតរោគ​មហារីក​ឈាម បាន​ស្លាប់​មុនពេល​ពួកគេ​មានឱកាស​អាច​ប្តូរ​ពាក្យ​សច្ចា​អាពាហ៍ពិពាហ៍​ជាមួយគ្នា ។​

​យោងតាម China News គូស្នេហ៍​នេះ​បាន​មាន​ចំណង​ស្នេហ៍​នឹង​អស់​រយៈពេល ២ ឆ្នាំ មកហើយ ។ Yang Feng ដែល​អ្នក​ចែកចាយ​មុខទំនិញ​ម្នាក់ កំពុងធ្វើដំណើរ​នាំយក​ទំនិញ​មួយចំនួន នៅពេលនោះ គាត់​បាន​បើករថយន្ត​ចូលទៅ​ក្បែរ Xiao Hui ដែលមាន​បំណង​សុំ​ជិះ​ដោយសារ ។ ពួកគេ​ចាប់តាំងពី​ពេល​នោះមក ក៏បាន​រក្សា​ការទំនាក់ទំនង​គ្នា ហើយ​មិនយូរប៉ុន្មាន ពួកគេ​ក៏បាន​ត្រូវ​រូ​វ​គ្នា ។​

Xiao Hui ត្រូវបាន​វិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ឈាម ដែលជា​ជំងឺមហារីក​មួយ​ប្រភេទ​ប៉ះពាល់​ដល់​ឈាម និង​ខួរឆ្អឹង នៅពេល​នាង​មាន​អាយុ ២៤ ឆ្នាំ ។​

​ទោះបី​ដឹងថា នាង​កើត​ជំងឺមហារីក​ឈាម Yang នៅតែ​បាន​ប្តេជ្ញា​រក្សា​ចំណង​ស្នេហ៍​មួយ​នេះ​យ៉ាង​ស្មោះស្ម័គ្រ ជាមួយ​នាង ។​

​គាត់​បាន​ចំណាយ​ប្រាក់​ប្រហែល ៣,០០០ យ័ន ទៅ ៤,០០០ យ័ន នៃ​ប្រាក់ចំណូល​ប្រចាំខែ​របស់គាត់ ៥,០០០ យ័ន សម្រាប់​ការព្យាបាល​របស់​នាង ។​

​នៅពេល Yang បានដឹងថា ជំងឺ​របស់ Xiao Hui បាន​វិ​វត្ត​កាន់តែ​អាក្រក់​ឡើង គាត់​បានសម្រេច​ចិត្ត​រៀបចំ​អាពាហ៍ពិពាហ៍​សម្រាប់​នាង នៅឯ​មន្ទីរពេទ្យ​មួយ នៅក្នុង​ទីក្រុង Zhengzhou ខេត្ត Henan កាលពី​ថ្ងៃទី​អាទិត្យ (១២ សីហា​) ។​

​ក្រុម​ហ៊​ន​អាពាហ៍ពិពាហ៍​ក្នុងស្រុក​មួយ បាន​ជួយ​រៀបចំ​ពិធីមង្គលការ​ដ៏​កំសត់​នេះ នៅក្នុង​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ ។ ទោះបី​មង្គលការ​ត្រូវបាន​រៀបចំ​យ៉ាង​ប្រញាប់ប្រញាល់​យ៉ាងនេះ​ក្តី តែ Yang បាន​ប្រាកដ​ក្នុង​ចិត្ត​ថា អ្វីៗ​នឹង​ស្រស់បំព្រង​សម្រាប់​រូបនាង ។​

​ជា​អកុសល ស្ថានភាព​របស់ Xiao Hui បាន​ធ្លាក់ចុះ​ដុនដាប​ទៅៗ​យ៉ាងខ្លាំង ហើយ​ទោះបីជា​មានការ​ព្យាយាម​ជាច្រើន ដើម្បី​ជួយសង្គ្រោះ​យ៉ាងណាក៏ដោយ ក៏​នៅ​ទីបំផុត នាង​បាន​មជ្ជ​រាជ​នាំយកទៅ​ទាល់តែ​បាន ។​

Yang បាន​ស្រក់​ទឹកភ្នែក ខណៈ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា​៖ «​ពិតមែន​ហើយ ខ្ញុំ​ទើបតែ​បានដឹង​អំពី​ស្ថានភាព​របស់​នាង​កាលពីដើម​ឆ្នាំនេះ តែ​ខ្ញុំ​បាន​ខំប្រឹង​អស់​លទ្ធភាព​ហើយ​» ៕ ឧ​ត្ត​ម (Worldofbuzz)​

    

spot_img
×