Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​ករណី​ស​ច្ចារកម្ម​ឈ្មោះ ម៉ាស្សា​ចិន ឃាត់ខ្លួន​ជន​សង្សយ័​ចំនួន​២១​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេ​បញ្ជ​ការ​កង​រាជ អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា នៅ​ម៉ោង​ជិត​១​រំលង​អាធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ទោ ហ៊​ត សីហា មេបញ្ជាការ​អាវុធហត្ថ​ក្រុងព្រះសីហនុ ក្រោម​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញារង រស់ សា​រាំ បាន​ចុះ​បង្ក្រាប​ករណី​ស​ច្ចារកម្ម​មួយកន្លែង​ឈ្មោះ ម៉ាស្សា​ចិន មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ ឃាត់ខ្លួន​ជន​សង្សយ័​ចំនួន​២១​នាក់ ស្រី​០៩​នាក់ ក្នុងនោះ​មាន​៖ ​ជនជាតិ​ចិន​ចំនួន ១៦​នាក់ ស្រី​០៨​នាក់ និង​ជនជាតិខ្មែរ ចំនួន​០៥​នាក់ ស្រី​ម្នាក់​។​

វត្ថុតាង​រួមមាន​៖ ​ស្រោម​អនាមយ័​ប្រើប្រាស់​រួចចំនួន​២​។ ស្រោម​អនាមយ័​មិន​ទាន់​ប្រើប្រាស់​មួយចំនួនធំ និង​រថយន្ត​ម៉ាក​ហាយ​លិន​ឌ​រ័មួយ​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ត្រូវ​កម្លាំង​ការិយាបទ​ល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត ព្រះសីហនុ កំពុង​សាកសួរ នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ឈាន​ទៅ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដែន សីមា​

 

spot_img
×