Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​តំណែង​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​៣​រូប និង​អគ្គលេខាធិការរង​ម្នាក់​

spot_img

​ភ្នំពេញ​ ៖​ លោក យូ ហុកគ្រី លោក ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អនុប្រធាន និង លោក វ៉ាន់ សុផាន់​ណា អគ្គលេខាធិការរង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាដើម ត្រូវបាន​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចេញ​សេចក្តីសម្រេច​បញ្ចប់​តំណែង​ហើយ​។ យោងតាម​សេចក្តីសម្រេច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​។​

ក្នុង​សេចក្តីសម្រេច​ដែល​ចុះ​ព្រះ​ហស្ថលេខា កាលពី​ថ្ងៃ​០៨ ខែ​សីហា​នោះ ក្រោយ​ពេល​បញ្ចប់​តំណែង​នេះ មន្ត្រីជាន់ខ្ពស់​៣​រូប ក្នុងចំណោម​៤​រូប​នោះ​ដែល​រួមមាន លោក យូ ហុកគ្រី , លោក ប៉ោ ប៊ុន​ស្រ៊ឺ និង លោក ញ៉េប ប៊ុនជិន ត្រូវបាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំង​មក​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ខណៈ​អ្នក​ទាំងនោះ​កាន់តែ​មាន​វ័យ​ចំណាស់​ផងដែរ​។​

គួរបញ្ជាក់​ថា​៖ ក្រោយ​ពេល​បញ្ចប់​តំណែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប​ខាងលើនេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ កន្លងទៅ សម្តេចក្រុមព្រះ​នរោត្តម រណរទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស បាន​សេចក្តីសម្រេច​មួយ តែងតាំង​បុត្រា​ច្បង​របស់​ព្រះអង្គ​១​រូប ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​។​

ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ​។ ក្រៅ​ពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី សម្តេចក្រុមព្រះ​ក៏​តែងតាំង អគ្គលេខាធិការរង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឱ្យធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​ដែរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×