Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើល​ទ័ព​ស្រមោល​កសាង “​ស្ពាន​” ទៅ​វាយប្រហារ​សំបុក​ឃ្មុំ​! (​វីដេអូ​)

spot_img

​យុទ្ធវិធី​នៃ​ការ​សាង​ស្ពាន​របស់​ហ្វូង​ស្រមោច ដើម្បី​វាយប្រហារ​សំបុក​ឃ្មុំ​នៅ​ទី​ខ្ពស់ ពិតជា​ធ្វើឲ្យ​យើង​ស្រឡាំងកាំង ។​

​ស្រមោច​រាប់លាន “​សាង​ស្ពាន​” បើកផ្លូវ​នៅ​វាយ​…​សំបុក​ឃ្មុំ ។​

​វិស្វករ​អគ្គិសនី​សញ្ជាតិ​ប្រេ​ស៊ីល បាន​ថត​យក​ទិដ្ឋភាព​នេះ ថ្មីៗ​កន្លងមកនេះ ខ្សែ​វីដេអូ​បង្ហាញ​ពី​ហ្វូង​ស្រមោច​១ បាន​ធ្វើឲ្យ​បណ្តាញ​សង្គម​រំជើបរំជួល គ្រា​ដែល​ស្រោច​រាប់លាន បាន​ទាក់​ច្បាម​នឹង​គ្នា ដោយ​មាន​របៀបរបប​ច្បាស់លាស់ បំណង​”​សាង​ស្ពាន​” មួយ​កណ្តាលលំហ ឆ្ពោះទៅ​កាន់​សំបុក​ឃ្មុំ ។​

​វិស្វករ​អគ្គិសនី Francisco Boni ជា​អ្នក​បាន​ទិដ្ឋភាព​ដ៏​កម្រ​នេះ ។​

​ពពួក​ស្រមោច ចាប់​ចេញដំណើរ​ពីលើ​…​ដំបូលផ្ទះ ។​

…​ចាប់ផ្តើម​សាង​ស្ពាន ចុះ​មក​វាយឆ្មក់​សំបុកឃ្មុំ ។​

Francisco សរសេរ ៖ “​ការវាយលុករ​បស់ទ័ព​ស្រមោច ជាមួយ​សំបុក​ឃ្មុំ -​ពិត​ជា​គួរ​ឲ្យ​ជក់ចិត្ត ដោយសារ​ភាព​ឆ្លាត​វៃ ការគិតគូរ​ពី​សមូហភាព ដើម្បី​កសាង​បាន​ស្ពាន​នេះ​” ។​

​ធម្មតា​ពេល​ស្រមោច​វាយ​ចូល​ដល់ “​បន្ទាយ​ឃ្មុំ​” នោះ​ពួក​វា​នឹង​ចាកចេញ​ទៅ តែ​ទ័ព​ស្រមោច​បន្ត​វក់វី​នឹង​ការប្រមែប្រមូល​ជ័យ​ភ័ណ្ឌ​មាន​ជាអាទិ៍ ៖ កូន​ឃ្មុំ ក្រមួន ទឹកឃ្មុំ​…​។​ល​។​

​តាមរយៈ​នេះ អាច​ដឹង​បាន​ថា ឲ្យតែ​មានកម្លាំង​គ្រប់គ្រាន់​នោះ​ចរិក វិន័យ និង​សមូហភាព ស្រមោច​អាចធ្វើ​បាន​នូវ​រឿង​អស្ចារ្យៗ​ច្រើន​ទៀត រួម​ទាំង​លើ​ផ្ទៃ​ទឹក ។​

​ស្ពាន​ដែល​ពុំគួរ​ឲ្យ​ជឿ សាង​ឡើង​ពី​… ស្រមោច ។​

​ថ្វី​ត្បិត​វា​អាច​ដើរ​បញ្ច្រាស់ (​ក្បាល​ចុះក្រោម​) ដោយ​ទម្ងន់​ស្រាល តែ​វា​ពិបាក​ជញ្ជូន​ជ័យ​ភ័ណ្ឌ​ជាង​ការ​ធ្វើ​ស្ពាន​ក្នុង​… លំហ​បែបនេះ ៕ ចន្ទ្រា​

spot_img
×