Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​២​នាក់​ឆក់​កាបូប​លុយ នៅក្នុង​ផ្សារ​ដំ​ដែក​

spot_img

​សៀមរាប ​៖ នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​សីហា​នេះ មាន​ករណី​ជនជាតិ​ចិន​២​នាក់​ឆក់​កាបូប​លុយ នៅក្នុង​ផ្សារ​ដំ​ដែក ស្ថិត​ភូមិ​ដំ​ដែក​ផ្សា ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​មិនបាន​សម្រេច​ដោយ​ម្ចាស់​ឆក់​ទាញ​យក​បាន​វិញ​) ហើយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម ស្រាវជ្រាវ​ចាប់ខ្លួន​បាន​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យឹម ចន្ថា​ហៅ​ស្រី​ភេទ​ស្រី​អាយុ​56​ឆ្នាំ ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខរបរ លក់​ត្រី ។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ចាត់​កំលាំង​ជំនាញ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​នៃ​អធិការដ្ឋាន​ស្រុក ស្ទាក់​ចាប់​បាន​ពេល​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹកដី​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ក្រោយ​កម្លាំង​ចាប់បាន​យកមក​ធ្វើការ​សាកសួរ​ទើប​ដឹងថា​ជា​ជនជាតិ​ចិន ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​បាន​ចាត់​បញ្ជូន​ជនសង្ស័យ និង​មធ្យោបាយ ធ្វើ​សកម្មភាព​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅ​ឡើយ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×