Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀន​ចប់​មហាវិទ្យាល័យ ៨៣​ឆ្នាំ​ហើយ ទើប​ទទួលបាន​សញ្ញាប័ត្រ ពេល​អាយុ​… ១០៥​ឆ្នាំ​!

spot_img

៨៣ ឆ្នាំ ក្រោយពី​បញ្ចប់​ការសិក្សា​មហាវិទ្យាល័យ លោកតា Bill Vogt បច្ចុប្បន្ន​អាយុ ១០៥​ឆ្នាំ​ហើយ ស្រាប់តែ​ទើបបាន​ទទួល​សញ្ញាប័ត្រ​ពី​សកល​វិទ្យាល័យ San diego អាមេរិក ។​

​រឿងរ៉ាវ​គឺ​នៅ​ឆ្នាំ ១៩៣៥ លោកតា​បាន​បញ្ចប់​ការសិក្សា ប៉ុន្តែ​គ្រានោះ​ដោយ​មាន​ជម្លោះ​រឿង ប័ណ្ណឥណទាន​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់ នៅក្នុង​សាលា​ទើប​លោក​ពុំ​ត្រូវ​ផ្អាក​ការទទួល​សញ្ញាប័ត្រ​។ លោកតា​រំលឹកថា លោក​បាន​រៀន​ពី​ឆ្នាំ ១៩៣០ ពេលនោះ​១​ត្រីមាស​ត្រូវ​បង់ប្រាក់ ៣៥​ដុល្លារ ។​

​សកល​វិទ្យាល័យ​រដ្ឋ San Diego ពេលនោះ មាន​អគារ 2-3 ប៉ុណ្ណោះ (​រូបថត​ឆ្នាំ ១៩៣០) ។​

​ក្រោយមក Bill Vogt បាន​ចូលធ្វើ​ទ័ពជើងទឹក ចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាមលោកលើកទី II ។ បច្ចុប្បន្ន​ថ្វី​ត្បិត​មាន​វ័យ ១០៥​ឆ្នាំ​ហើយ​ក្តី ក៏​លោក​នៅ​មាន​ស្មារតី​ភ្លឺស្វាង រួសរាយ ហើយ​ចូលចិត្ត​កីឡា ។​

​ថ្មីៗ​នេះ មជ្ឈមណ្ឌល​អតីត​និស្សិត​របស់​សកល​វិទ្យាល័យ San Diego បាន​រកឃើញ “​អតីត​និស្សិត​” រូប​នេះ​ដោយ​ចៃដន្យ ហើយក៏​ជា​មនុស្ស​ពុំ​បាន​ទទួល​សញ្ញាប័ត្រ​… យូរ​បំផុត​ផងដែរ ។​

Sandra Cook អនុប្រធាន​ទទួលបន្ទុក បណ្តា​បញ្ហា​អប់រំ​របស់​សាលា​ឲ្យដឹងថា ៖ ពិតជា​អស្ចារ្យ ! យើងខ្ញុំ​បាន​រកឃើញ​ឯកសារ​របស់គាត់​នៅក្នុង​ឃ្លាំង​រក្សា​ឯកសារ ហើយ​ដឹងថា គាត់​ពុំ​ទាន់​ទទួលបាន​សញ្ញាប័ត្រ​” ។​

​លោក Bill Vogt (​កណ្តាល​) ពេល​រៀន​មហាវិទ្យាល័យ​

​ពួកគេ​បាន​រៀបចំ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​លោក Bill Vogt ហើយ​សញ្ញាប័ត្រ​នោះ បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ១៩៣៥ ។​

​លោកតា​ដើរ​សើច​ញញឹម ហើយ​ពោល​ថា ៖ “​ខ្ញុំ​នឹង​ព្យួរ​វា​នៅ​ជញ្ជាំង​ទាំង​ក្តី​មោទនភាព ។ ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​មួយ​ដែល​ល្អ ។​

​លោក Bill Vogt រីករាយ​បន្ទាប់ពី​ទទួលបាន​សញ្ញាប័ត្រ ក្រោយ​អាក់ខាន ៨​ទសវត្សរ៍​មក ៕ ចន្ទ្រា​

spot_img
×