Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បណ្ឌិត ជ័យ សុន ចុះ​ជួប​និង​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​

spot_img

​ស្វាយរៀង ​៖ ​លោក​បណ្ឌិត ជ័យ សុន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់​ព្រៃ​អង្គុញ​ ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង​ និង​ជា​បេក្ខជន​ជាប់ឆ្នោត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​នា​ឱកាស​នោះ​លោក​បាន​ប្រាប់​ដល់​សមាជិក​បក្ស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទទួលបាន​ជ័យជម្នះ​ហើយ យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ម្រាមដៃ​ស្អាត​របស់​ក្រុម​អតីត​គណបក្សប្រឆាំង​ត្រូវ​បរាជ័យ​ទាំងស្រុង​។​

​លោក​បណ្ឌិត ជ័យ សុន បាន​បញ្ជាក់​ប្រាប់​សមាជិក​បក្ស​បន្ត​ទៀត​ថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨៣​ភាគរយ​ដូច្នេះ​ការបោះឆ្នោត​នេះ​បានបង្ហាញ​ថា​ប្រជាពលរដ្ឋ​មិន​បាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​អគតិ​មួយចំនួន​នោះឡើយ​គឺ​ពួក​ម្នាក់ៗ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឈ្នះ​ភ្លូកទឹកភ្លូកដី​តួយ៉ាង​ដូចជា​ខេត្ត​ស្វាយរៀង​គណបក្ស​យើង​ទទួលបាន​៥​អាសនៈ​លើ​៥​អាសនៈ​។

​លោក​បាន​បន្ត​ទៀត​ថា​ចាប់​ពេលនេះ​តទៅ​នៅ​អាណត្តិ​ទី​៦​រាជរដ្ឋាភិបាល​និង​បន្ត​ការងារ​អភិវឌ្ឍ​ប្រទេស​អោយមាន​ភាព​រីកចម្រើន​គ្រប់​វិស័យ​ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀត​បង្កើន​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ស្រូប​យក​កម្មក​រក​ម្មការ​នី​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើនឡើង​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​លោក​បណ្ឌិត ជ័យ សុន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​សង្កាត់​ព្រៃ​អង្គុញ​ដែល​បាន​បោះឆ្នោត​គាំទ្រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី​ហើយក៏​សូម​អោយ​សមាជិក​សមាជិកា​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​បន្ត​ទៀត​ជា​ពិសេស​គាំទ្រ​សម្តេច​តេជោ​ហ៊ុន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។​លោក​បណ្ឌិត​និង​ក្រុម​ការងារ​ផ្តល់​ជូន​ម៉ូតូ​មួយ​គ្រឿង​ដល់​លោក​ប្រធាន​គណបក្ស​សង្កាត់​ព្រៃ​អង្គុញ​និងបាន​ពិសារ​បាយសាមគ្គី​ដល់​សមាជិ​ក​បក្ស​ផង​ដែរ ៕ វ៉ៃកូ​

spot_img
×