Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ រាល់​ការ​ខំ​ប្រឹងប្រែង​មុនៗ​នេះ​ត្រូវបាន​ទទួលស្គាល់​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ប្រយ័ត្ន​ថែទាំ​លុយកាក់ ទ្រព្យសម្បត្តិ​ឲ្យបាន​ល្អ​បង្ការ​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ ទោះបី​អ្នក​សកម្ម​ខ្នះខ្នែង​យ៉ាងណា ក៏​ថ្ងៃនេះ​ងាយ​កើត​មាន​ការខ្វែងគំនិត​ជាមួយ​ថ្នាក់លើ ។ លុយកាក់ រីកចម្រើន មាន​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​ខាល ៖ ការងារ រលូន​ល្អ ជួប​សំណាងល្អ​ច្រើន ក្នុង​ការងារ ត្រូវបាន​អ្នក​រួម​ការងារ​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​បំផុត គួរ​ស្តាប់​យោបល់​គ្រប់គ្នា ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិន​បាន​ប្រសើរ គួរ​គោរព​ការសម្រេចចិត្ត​របស់​គូស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ​បំផុត រាល់​ឧបសគ្គ​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​ដល់​ការងារ គួរ​នឹងនរ​ពេល​ដោះស្រាយ​ហេតុការណ៍​កើតឡើង ។ លុយកាក់ ជួប​សំណាងល្អ ច្រើន​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​សម្ពាធ ការលំបាក​ច្រើន ។ លុយកាក់ ប្រយ័ត្ន​តុល្យភាព​ចំណូល​ចំណាយ បញ្ចៀស​ត្រូវ “​ក្ស័យធន​” ។ មនោសញ្ចេតនា ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា កើតឡើង​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​អត់ធ្មត់ នឹងនរ​កុំ​ឆេវឆាវ ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ចង់​បំផ្លាញ​អ្នក​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រយ័ត្ន​ពេល​បំពេញ​ការងារ​កុំឲ្យ​កើត​មាន​កំហុស​នាំឲ្យ​ត្រូវ​ទទួលពិន័យ ។ លុយកាក់ មិនល្អ ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​ស្វែងរក​លាភ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ថ្ងៃនេះ​ជា​ថ្ងៃ​ជោគជ័យ រាល់​សម្ពាធ​ទាំងឡាយ​ត្រូវបាន​កម្ចាត់​ចោល​អស់ ។ លុយកាក់ កើត​មាន​ការ​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ កើត​មាន​រឿង​ក្រៅ​បំណង​ជាច្រើន​ក្នុង​ការងារ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា កាន់តែ​ស្អិន​រ​មួ​ត ផ្អែម​ល្ហែម ។​

​ឆ្នាំចរ ៖ ការងារ ទោះបី​ការងារ​ដំណើរការ​ដោយ​រលូន តែ​អ្នក​ក៏​មិន​ត្រូវ​ប្រញាប់ប្រញាល់ អន្ទះសារ ។ លុយកាក់ គួរ​ពិចារណា​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​ចូលរួម​ការវិនិយោគ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ទើប​អ្នក​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ បន្ថយ​ការទិញ​របស់ ត្រូវ​សន្សំសំចៃ​ប្រាក់កាស ។ មនោសញ្ចេតនា មាន​ព័ត៌មាន​រីករាយ​ច្រើន ៕

spot_img
×