Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថ​កិច្ច​ផ្អាក​រថ​យន្ដ​ធុន​ធំ មិន​ឲ្យ​បើក​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង​បណ្តោះ​អាសន្ន

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះប្រចាំការ នៅផ្លូវជាតិលេខ៤ បានឲ្យដឹងថា ករណីជំនន់ទឹកភ្លៀង នៅចំណុចស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមម៉ោងជិត ៤ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ អាជ្ញាធរ បានប្រកាសបិទផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យរថយន្តធុនធំ បើកឆ្លងកាត់ទៀតទេ ព្រោះទឹកកំពុងបន្តកើនឡើងជាបន្តបន្ទាប់។

ផ្តើមពីបញ្ហានេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកបើកបរ អាចបង្វែរទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្នសិន៕ ដែន សីមា

 

spot_img
×