Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ទាំង ១០​នាក់ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​-​តាកែវ​៖ ក្រោយពី​ទទួលបាន​ចម្លើយសារភាព និង​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​ទាំង ១០​នាក់​ក្នុងករណី​បទល្មើស​គ្រឿងញៀន​ចំនួន​២​ករណី​ផ្សេងគ្នា ត្រូវ​កម្លាំង​ជំនាញ​អាវុធហត្ថ សម្រេច​ចោទ​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​កម្លាំង​ជំនាញ​អាវុធហត្ថ បាន​ឲ្យ​ដឹងថា ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ និង ១០​នាទី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់​នៅ​ចំណុច​ភូមិ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ។​

​លោក​វរសេនីយ៍ត្រី ងួណ ភិរម្យ បានឱ្យដឹងថា ៖ នៅ​ថ្ងៃកើតហេតុ លោក​បានទទួល​ព័ត៌មាន មាន​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នៅវេលា​ម៉ោង ១៥ និង ៣០​នាទី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ដែល​កំពុងតែ​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ទីនោះ មាន ៖ ១-​ឈ្មោះ សូត្រ ចាន់​យឿ​ត (​ហៅ​នុយ​) ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ២-​ឈ្មោះ អួន​ចាន់​សុវណ្ណ​ឌី ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ​និង​វត្ថុតាង​រួមមាន ៖ -​ទូរស័ព្ទដៃ​ម៉ាក OPPO ពណ៌​ស ១​គ្រឿង -​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ។​

​លោក​វរសេនីយ៍ត្រី ងួន ភិរម្យ បាន​បន្ថែមថា ៖ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ​ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ថា ៖ ក្រោយពី​ទទួលបាន​ចម្លើយសារភាព និង​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​ទាំង២​នាក់​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​ចំណែក​មួយ​ករណី​ទៀត នៅ​ម៉ោង ១៦ ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើសគ្រឿង​ញៀន​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​អាវុធហត្ថ​ស្រុក​សំរោង និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​បាន​ចុះបង្ក្រាប​មុខសញ្ញា​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន ​នៅ​ចំណុច​ហាង​យីហោ (​ជំនោរ អូរ​តា​សុខ ) ស្ថិតនៅ​ភូមិ ព្រៃទទឹង ឃុំ សំរោង ស្រុក​សំរោង ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន៨​នាក់ ៖ ១-​ឈ្មោះ ឆាយ សុង​ហៀ​ង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ២-​ឈ្មោះ ម៉េង ស៊ី​ហៃ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ៣-​ឈ្មោះ ម៉ាច ស៊ីន ​ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ៤-​ឈ្មោះ សោ ហុង​គ្រី ភេទ​ប្រុស អាយុ ២២ ឆ្នាំ ៥-​ឈ្មោះ ហ៊ា ចន្ទ្រា ភេទ​ប្រុស អាយុ ២១ ឆ្នាំ ៦-​ឈ្មោះ អ៊ឹង រ​ដ្ឌា ភេទ​ប្រុស អាយុ ២២ ឆ្នាំ ៧-​ឈ្មោះ ស៊ិន សុខា ភេទ ប្រុស​អាយុ ៣០ ឆ្នាំ ៨-​ឈ្មោះ សួន រិ​ទ្ធ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​
​កម្លាំង​​ដកហូត​ចាប់យក​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៣៣ កញ្ចប់​តូច ទំងន់ ១០,៤៥ ក្រាម ទូរស័ព្ទ​ចំនួន ៧​គ្រឿង ​លុយ​រៀល​ចំនួន ៦០.០០០​រៀល​និង លុយ​ដុល្លារ​១០​ដុល្លារ ម៉ូតូ​ចំនួន ២​គ្រឿង រថយន្ត ១​គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×