Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​តូប​អគារ B និង C ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ អស់​៨​តូប ធ្វើ​អាជីវករ​ខ្មែរ ខាតបង់​ថវិកា​រាប់លាន​បាត​

spot_img

​ប្រទេស​ថៃ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​អគារ B និង​C ក្នុង​ផ្សារ​រុង​ក្លឿ​ឆេះ​អស់​៨​តូប ដែល​ភាគច្រើន អាជីវករ​ខ្មែរ លក់ដូរ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍ បាត់​ពន្លត់​ទាំងស្រុង នៅ​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​តូប​អគារ​(B​និង​C)​ផ្សារ​រុង​ក្លឿ នៅ​ប្រទេស​ថៃ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅពេលដែល​អគ្គិភ័យ​ឆាបឆេះ​តូប គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ថៃ​ប្រមាណ​ជាង​១០​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ រហូតដល់​ម៉ោង​៧​និង​៤០​នាទី ទើប​រលត់​ទាំងស្រុង ហើយ​តូប​ដែល​អស់​ខូច​ខាត់​ទាំងស្រុង​អស់​៨​តូប​។​

​ប្រភព​ដដែល​បន្តថា អគ្គីភ័យ​ដែល​ឆាបឆេះ មិនទាន់​ទទួល​ព័ត៌មាន​ច្បាស់ការ​នៅឡើយ តែ​ព័ត៌មាន​ក្រៅផ្លូវការ​ថា ឆេះ​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី ខ្លះ​ទៀតថា​ថ្ងៃសីល ថៃ​អុជ​ធូប​បណ្តាល​ឆេះ​រាល​បណ្តាល​ឆេះ​តូប តែ​ព័ត៌មាន​ទាំងនេះ មិនទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយ​តូប​ដែល​ឆេះ​ខូចខាត​ក៏​មិនទាន់​ច្បាស់​ដែរ តែ​ដឹងថា​ឆេះ​អស់​ជាង​១០​តូប​។​

​ហើយ​តូប​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​៨​តូប មាន​តូប​កែង​អក្ស​(B) អស់​ចំនួន​៤​តូប និង​តូប​អក្ស​(C) កែង​អស់​៤​តូប ហើយ​តូប​ដែល​ឆេះ​ជា​តូប​ភាគច្រើន ជា​តូប​ដែល​អាជីវករ​ខ្មែរ ដែល​លក់​មាន ពូក កម្រាលពូក ផាហ៊ុម និង ម៉ុង ភួយ ហើយ​តូប​ដែល​ជួយ​ក្នុង​១​ខែ មានតម្លៃ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​បាត​។​

​គួររំលឹកថា​៖​នៅ​ផ្សា​រុង​ក្លឿ​ង​ប្រទេស​ថៃ រយៈពេល​កន្លងមក​អាជីវករ​ខ្មែរ ធ្លាប់​រងគ្រោះ​ដោយ​អគ្គិភ័យ ជាច្រើន​មកហើយ​បណ្តាល​អាជីវករ​ខ្មែរ​ខ្លះ ធ្លាក់ខ្លួន​រហូត​ឈប់​លក់​នៅ​ផ្សា​រុង​ក្លឿ​ប្រទេស​ថៃ ដោយមាន​ការព្រួយបារម្ភ ទើប​ពេលនេះ​កើតមាន​អគ្គិភ័យ​ឆាបឆេះ​ម្តងទៀត ដែល​ខូចខាត​សម្ភារ​លក់ដូរ​អស់​ជាច្រើន​លាន​បាត ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×