Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ឡាវ ដកហូត ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ទម្ងន់​ជាង ៣​គីឡូ​

spot_img

​​ភ្នំពេញ ៖ នគរបាល​បាន​ចាប់​ជនជាតិ​ឡាវ សញ្ជាតិ​កាណាដា ម្នាក់​ដែល​ជួញដូរ​នូវ សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ទម្ងន់​ជាង ៣​គីឡូក្រាម ។​

​មន្ទីរ​ប្រ ឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១៨​សីហា​នេះ បាន​ផ្សាយ​ថា កាលពី​ថ្ងៃ​១៥​សីហា​២០១៨ នៅវេលា​ម៉ោង ១៦:៣០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦) បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​តាមផ្លូវ លេខ​៤៦០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ លទ្ធផល​៖ ចាប់​ជនសង្ស័យ ១​នាក់ ឈ្មោះ CHAO XIENG ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​កាណាដា ចាប់យក​វត្ថុតាង​នូវ សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៣៩៩៥,៧៣​ក្រាម ៕ ដោយ​៖​កូ​ឡាប​

spot_img
×