Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅៈ ប៉ូលិស​ថៃ​ចាប់​និស្សិត​ពេទ្យ ជា​ឃាតករ បាញ់សម្លាប់​មនុស្ស ដោយ​ចេតនា នៅ​ខេត្តបាត់ដំបង​

spot_img

​បន្ទាយមានជ័យ ៖ ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ករណី ឃាតកម្ម បាញ់សម្លាប់​តៃកុង​ឡាន​ដឹក​ទឹកកក សមត្ថកិច្ច​ខិតខំ​ប្រឹង​ប្រែង​ចំនួន ១០​ថ្ងៃ ដោយមាន​កិច្ចសហការ​រវាង​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ ទើប​បង្ក្រាបបាន​ឃាតករ​ចំនួន ដែល​រត់​ភៀសខ្លួន ទៅដល់​ប្រទេស​ថៃ​។​

ក្រុម​អន្តរាគមន៍ បាន​ឲ្យ​ដឹងថា ប៉ូលិស​ថៃ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ចំនួន​ពីរ ដែល​បានសម្លាប់​មនុស្ស​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​រត់​ទៅសម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ​។ ការចាប់ខ្លួន​ឃាតករ​ទាំងពីរ​នាក់​នេះ គឺ​សមត្ថកិច្ច​ថៃ​នៅ ខេត្ត​ចាន់​បូរី​បានធ្វើការ​ឃាត់ខ្លួន នៅវេលា​ម៉ោង​៩:១០​នាទី ថ្ងៃ​១៦ ខែសីហា ឆ្នាំ​២០១៨​។​

​ដោយមាន​ការដាក់​បទបញ្ជា​យ៉ាង​ម៉ត់ចត់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ ទៅលើ ករណី ឃាតកម្ម​គឹ​ត​ទុកជាមុន(​បាញ់សម្លាប់​) កាលពី​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៨ នៅ​ចំណុច​វាល​អន្ទង់ស ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន កម្លាំង​នគរបាល ក្លង​លឹក ខេត្ត​ស្រះកែវ ប្រទេស​ថៃ និង កម្លាំងចម្រុះ ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការនាំ​ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់ ១ ឈ្មោះ ប៊ុន ពន្លក ភេទ​ប្រុស អាយុ ២២​ឆ្នាំ ។ ២ ឈ្មោះ ហួន វាសនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ។​ ​នៅ​ចំពោះមុខ​សម្ថ​កិច្ច​ជនសង្ស័យ​ឈ្មោះ ប៊ុន ពន្លក បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​៥ សីហា ២០១៨ ​ខ្ញុំបាទ​បាន​បបួល​ឈ្មោះ ហួន វាសនា ដែល​ត្រូវជា​បងជីដូនមួយ ពី​ភ្នំពេញ​មក​បាត់ដំបង ដើម្បី​សម្លាប់​ជនរងគ្រោះ ដោយ​ឈ្មោះ​ហួន ​វាសនា ជា​អ្នកបើករថយន្ត លុះ​មកដល់​ចំណុចកើតហេតុ ពេលយប់ ខ្ញុំបាទ​ក៏បាន​ឲ្យ​ឈ្មោះ ហួន វាសនា ​ឈប់​ឡាន​ចាំមើល​ឡាន​ជនរងគ្រោះ​មក មួយសន្ទុះ​ក្រោយមក ក៏បាន​ឃើញ​ឡាន​ជនរងគ្រោះ​មកដល់ ពេលនោះ​ឈ្មោះ ហួន វាសនា ​ក៏បាន​បើកឡាន​ទៅ​កៀក​ឡាន​របស់​ជនរងគ្រោះ ហើយ​ក៏បាន​ស្រែក​ឲ្យ​ឡាន​ជនរងគ្រោះ​ឈប់ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ចុះ​ពីលើ​​ឡាន​មក​សួរ ហើយ​ខ្ញុំបាទ​ក៏បាន​ស្រែកសួរ ជនរងគ្រោះ​ថា បើកឡាន​បុក​គេ​ហើយ​សង​អត់ ​ពេលនោះ​ជនរងគ្រោះ បាន​បដិសេធថា មិនបាន​បុក​ទេ ហើយក៏​ប្រកែក​គ្នា ​បន្ទាប់មក​ខ្ញុំបាទ​ក៏បាន​ដក​កាំភ្លើង​បាញ់ បំណង​សម្លាប់​ជនរងគ្រោះ ក្រោយពី​ខ្លួន​បានធ្វើ​សកម្មភាព​រួច ក៏បាន​វិលត្រឡប់​ទៅ​ភ្នំពេញ​វិញ ​រហូតដល់​កន្លែង​ស្ងាត់​មួយ ខ្លួន​បាន​បោះ​កាំភ្លើង ដែល​បានធ្វើ​សកម្មភាព​ចោល រួច​ទៅ​ភ្នំពេញ​ដើម្បី​សម្ងំ​លាក់ខ្លួន​។​ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ហួន វាសនា មិនបាន​ឆ្លើយ​សារភាព​ទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ករណីនេះ កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឃាតកម្ម​ដោយ​ចេតនា​(​បាញ់សម្លាប់​) ត្រូវបាន​ភាគី​ថៃ ប្រគល់ជូន​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​ជនសង្ស័យ​ដែល​ត្រូវ​ភាគី​ថៃ​ប្រគល់ជូន​២​នាក់​មាន​ទី​១.​ឈ្មោះ ប៊ុន ពន្លក ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​មុខរបរ​ជា​និស្សិត​ពេទ្យ​) មានស្រុក​កំណើត​ភូមិ​ត្រោក ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ២.​ឈ្មោះ ហួត វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​មានមុខ​របរ​ជាង​​ជួសជុល​រថយន្ត​) រស់នៅ​ភូមិ​គ្រើ​ស ឃុំ​អ​ង្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវ​​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ខេត្ត​ចាន់​បុរី​។ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ​នៅ​ចំណុច​វាល​អន្ទង់ស ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេចខ្លួន​ ​ទៅ​ប្រទេស​ថៃ ក្រោយ​ពេលដែល​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​កំណត់​មុខសញ្ញា សហការ​សមត្ថកិច្ច​​ថៃ​ចាប់ខ្លួន​បញ្ជូនមក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×