Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុក​គ្រឿងញៀន ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ១៩​នាក់ ក្នុង​បន្ទប់​ផ្ទះសំណាក់​សុភមង្គល​

spot_img

​ក្រចេះ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ជន​ប្រុស​ស្រី​សុទ្ធសឹង​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៩​នាក់ ក្នុងនោះ​មាន​ស្រី​១២​នាក់ ត្រូវបាន​នគរបាល​ឆ្មក់​ក្រសោប​ចាប់​ឃាត់ខ្លួន នៅពេលដែល​ពួកគេ​កំពុង​នាំគ្នា លួច​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ សុភមង្គល ស្ថិតនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង​។ ប្រតិ​ប​ត្ត​ការ​បំបែកសំបុក​ក្រុម​ជន​គ្រឿងញៀន​ប្រុស ស្រី​ខាងលើ​ពី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឆ្លូង បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៨ សីហា ខណៈដែល​ក្រុម​ជន​ប្រុស ស្រី​ទាំងនេះ កំពុង​ពួន​សម្ងំ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ចំនួន​៤​បន្ទប់​។ ជាមួយនិង​ការ​ក្រសោប​ចាប់ខ្លួន​ពួកគេ​ទាំងនេះ នគរបាល​ក៏បាន​ឆែកឆេរ រកឃើញ​គ្រឿងញៀន​មួយចំនួនធំ​ផងដែរ​។​

​ប្រតិបត្តិការ​ធ្វើឡើង​ក្រោម​ការចង្អុល​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​ខេត្ត និង​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​ខេត្តក្រចេះ​។​

​មន្ត្រីនគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១៩​នាក់​(​ស្រី​១២​នាក់​)​រួមមានៈ ទី​១.​ឈ្មោះ យ៉ាន គឹមហុង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ទី​២.​ឈ្មោះ សុខ​ក្រី ណា​សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​។ ទី​៣.​ឈ្មោះ ផៃ ចាន់​ធា​និ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង​។ ទី​៤.​ឈ្មោះ រូ​ន ស​លី​ហ៊ី​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ទី​៥.​ឈ្មោះ សារី ស​ហ៊ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​សយ ឃុំ​ប៉ុស្តិ៍​១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ទី​៦.​ឈ្មោះ ទិន កី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​អំពិល ឃុំ​ប៉ុស្តិ៍​១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ទី​៧.​ឈ្មោះ តាំង បញ្ញា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​អ្នកទទួល​ភ្ញៀវ​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​កំពង់​គ ឃុំ​កំពង់​គ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ទី​៨.​ឈ្មោះ សូ ហឿន ភេទ​ស្រី អាយុ ៥៣​ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទី​៩.​ឈ្មោះ សូ វណ្ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទី​១០.​ឈ្មោះ ហេង សា​រ៉ានី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ទី​១១.​ឈ្មោះ ឆេង គីម ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ទី​១២.​ឈ្មោះ ជា ស្រីអូន ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​ទី​១៣.​ឈ្មោះ យួ​ង ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ស្លា ឃុំ​តា​លុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ទី​១៤.​ឈ្មោះ រឿន ស្រី​រ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខ​បរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុ​កំពង់ចាម ខេត្តកំពង់ចាម​។ ទី​១៥.​ឈ្មោះ អ៊ុន ចាន់​ណែ​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​តាកែវ ឃុំ​គ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ទី​១៦.​ឈ្មោះ ហួត ស្រី​ជី​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ខ​រ៉ា​អូ​ខេ ទីលំនៅ​ភូមិ​ឬ​ស្សី​ធ្លក ឃុំ​ក​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ទី​១៧.​ឈ្មោះ សៅ សុថា​រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ក្សេមក្សាន្ត ឃុំ​ក្សេមក្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្ត​កំពង់​ស្ពី​។ ទី​១៨.​ឈ្មោះ វេ​ល ប៉ា​ទ្រី​យាស់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជាតិខ្មែរ​អ៊ីស្លាម មុខរបរ​កសិករ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ទី​១៩.​ឈ្មោះ ព្រុំ វិចិត្រ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​ម្ចាស់​ផ្ទះសំណាក់ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​វត្ថុតាង​ដកហូត រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៧​កញ្ចប់​តូច​-​ធំ សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ ម៉ូតូ​ចំនួន ២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៨​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​សាកសួរ​កសាង​សំណុំរឿង ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×