Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ផ្លូវជាតិ​លេខ​៤ ត្រូវ​បិទ​មិន​ឲ្យ​រថយន្ត​តូចធំ​ឆ្លងកាត់​ទាំងស្រុង​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្ដម យន្ត មីន នៅ​ព្រឹក​អាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ បានធ្វើ​ដំណើរ​តាម​រថយន្ត ដើម្បី​ចុះទៅពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ស្ពាន​ស្ទឹង​សំរោង ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដែលមាន​ជំនន់​លិចលង់​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា ករណី​ជំនន់​ទឹកភ្លៀង​ជន់​លិច នៅ​ផ្លូវជាតិ​លេខ​៤ គិត​ត្រឹម​ម៉ោង​ជាង ៦​ព្រឹក ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ គឺ​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង ទឹកបាន​ហូរ​លើផ្លូវ​ជាតិ​មាន​កំពស់ ០៨​តឹក និង​ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រហែល​ជាង ៤០០​ម៉ែត្រ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​បន្តទៀតថា បច្ចុប្បន្ននេះ ទឹក​នៅតែ​បន្ត​ឡើង​ព្រោះ​អាកាសធាតុ​មេឃ​កំពុង​ភ្លៀង​។​

​ដោយឡែក ចំពោះ​ការធ្វើ​ចរាចរណ៍​ត្រូវ​ផ្អាក​ទាំង​រថយន្ត​តូច និង​រថយន្ត​ធំ​ទាំងស្រុង​។ ​មន្ត្រី​កងរាជអាវុធហត្ថ ឲ្យ​ដឹងថា គិត​មក​ត្រឹម​ម៉ោង​ជិត ៨​ព្រឹក​ថ្ងៃអាទិត្យ​នេះ ទឹក​នៅ​បន្ត​ជន់​ឡើង រីឯ​ចរាចរណ៍​ត្រូវបាន​បិទ​មិន​ឲ្យ​រថយន្ត​តូចធំ​បើក​ឆ្លងកាត់​នោះទេ​៕ ដែន សីមា​

spot_img
×