Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជៀង អំ ចុះ​ប្រាប់​ដល់​សមាជិក​បក្ស​ថាៈ​កុំឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន​ដែល​មិនបាន​ទៅ​បោះឆ្នោត​នាពេល​កន្លងមក​ពីព្រោះ​យើង​សុទ្ធតែជា​ប្រជាជន​ខ្មែរ​ដូច​គា្ន​ទេ​

spot_img

​ស្វាយរៀង​៖ ​លោក ជៀង អំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨​នេះ​បាន​ប្រាប់​ដល់​សមាជិក​បក្ស​ថាៈ​កុំឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន​ដែល​មិនបាន​ទៅ​បោះឆ្នោត​នាពេល​កន្លងមក​ពីព្រោះ​យើង​សុទ្ធតែជា​ប្រជាជន​ខ្មែរ​ដូច​គា្ន​ទេ​ធ្វើ​ម៉េច​បើ​គាត់​ជ្រុល​ទៅហើយ​តែ​យើង​ក៏ត្រូវ​គិតពី​រឿង​បច្ចុប្បន្ន​ទៅ​ពេលអនាគត​វិញ​ហើយ​ត្រូវមាន​ការជឿជាក់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​លោក ជៀង អំ បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​នៅ​ភូមិ​ត្រពាំង​ផ្អាវ ឃុំ​ពងទឹក ស្រុក​រំដួល​ខេត្តស្វាយរៀង​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​នាឱកាស​នោះ​លោក​បាន​ប្រាប់​ដល់​សមាជិក​បក្ស​បន្តទៀតថា​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទទួលបាន​ជ័យជម្នះ​ហើយ យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ម្រាមដៃ​ស្អាត​របស់​ក្រុម​អតីត​គណបក្សប្រឆាំង​ត្រូវ​បរាជ័យ​ទាំងស្រុង​។​

​លោក ជៀង អំ បានបញ្ជាក់​ប្រាប់​សមាជិក​បក្ស​បន្តទៀតថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨៣​ភាគរយ​ដូច្នេះ​ការបោះឆ្នោត​នេះ​បាន​បង្ហាញថា​ប្រជាពលរដ្ឋ​មិនបាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​អគតិ​មួយចំនួន​នោះឡើយ​គឺ​ពួក​ម្នាក់ៗ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឈ្នះ​ភ្លូកទឹកភ្លូកដី​តួយ៉ាង​ដូចជា​ខេត្តស្វាយរៀង​គណបក្ស​យើង​ទទួលបាន​៥​អាសនៈ​លើ​៥​អាសនៈ​។

​លោក​បាន​បន្តទៀតថា​ចាប់​ពេលនេះ​តទៅ​នៅ​អាណត្តិ​ទី​៦​រាជរដ្ឋាភិបាល​និង​បន្តការងារ​អភិវឌ្ឍ​ប្រទេស​អោយមាន​ភាព​រីកចម្រើន​គ្រប់​វិស័យ​ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀត​បង្កើន​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ស្រូបយក​កម្មករ​កម្ម​ការ​នី​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើនឡើង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​លោក ជៀង អំ ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ឃុំ ពងទឹក ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ផ្អាវ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី​ហើយក៏​សូមអោយ​សមាជិក​សមាជិកា​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​បន្តទៀត​ជាពិសេស​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុន​ធ្វើជា​នាយករដ្ឋមន្ត្រី​។​លោក ជៀង អំ និង​ក្រុមការងារ​បាន​ពិសា​របាយ​សាមគ្គី​ដល់​សមាជិក​បក្ស​ផងដែរ​។ វ៉ៃ​កូ​

spot_img
×