Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ សន្យា​ជួយ​រ៉ាប់រង​ថ្លៃ​ចំណាយ​លើ​ការសិក្សា​ប្អូនស្រី​២​នាក់ របស់​ក​ម្មា​ការិនី ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ស្រុក​បាទី​

spot_img

តាកែវ​៖ នៅក្នុង​ការចុះ​សួរសុខទុក្ខ​ដល់ក​ម្មករ ក​ម្មា​ការិនី​រោងចក្រ​ដែល​ជួប​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្ត្រី​កម្មករ​ម្នាក់​ស្លាប់ និង​១១៤​នាក់ រងរបួស​ធ្ងន់​ស្រាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី និង​បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យសព​ស្ត្រី​កម្ម​កា​រិ​រី​នេះ ដែល​ស្លាប់​ដល់​លំនៅដ្ឋាន​នា​រសៀល​ថ្ងៃ​ពុធ ទី ២២ វិច្ឆិកា ២០១៧ អភិបាលខេត្ត​តាកែវ​លោក ឡាយ វណ្ណៈ បានធ្វើ​ការសន្យា​ជាមួយនិង​ក្រុមគ្រួសារ​ស្ត្រី​ក​ម្មា​ការី​នី​ដែល​ស្លាប់​។ ដោយ​លោក​និង​ជួយ​ទំនុកបំរុង​លើ​ការសិក្សា​ប្អូនស្រី​ពីរ​នាក់​របស់​ស្ត្រី​រងគ្រោះ​អោយ​បន្ត​ការសិក្សា​រហូតដល់​បញ្ច​ប់​មហាវិទ្យាល័យ​។​

​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​គ្រូ​សារ​ស្ត្រី​ក​ម្មា​ការិនី​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ បាន​ថ្លែងថា ប្អូនស្រី​ពីរ​នាក់​របស់​កម្ម​ការី​នី​ដែល​ស្លាប់ លោក​និង​បង់ប្រាក់​ថ្លៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ​វ៉ាន់ដា​គណនេយ្យ​រយៈពេល​៤​ឆ្នាំ​និង​ឧបត្ថម​ថវិការ​ចំនួន​២០​ម៉ឺន​រៀល​ជាង​រៀងរាល់ខែ ដល់​ប្អូនស្រី​ដែល​កំពុងតែ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ហើយ​ប្អូនស្រី​ម្នាក់ទៀត​ដែល​កំពុងតែ​សិក្សា​ថ្នាក់​ទី​១០ លោក​អភិបាលខេត្ត​សន្យាថា​និង​ស្វែងរក​អាហា​រូបរ​ណ៏​ផ្ដល់អោយ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​។

​​ក្រៅពី​បាន​សន្យា​ជួយ​ទំនុកបំរុង​ចំពោះ​ប្អូនស្រី​២​នាក់​របស់​ស្ត្រី​ក​ម្មា​ការី​នី​ដែល​ស្លាប់ទៅ លោក​អភិបាលខេត្ត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក​និង​ចូលរួម​រំលែក​ទុក​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជូន​បងប្អូន ក​ម្មា​ការ​រី​នី​គ្រួសារ​នៃ​សព និង​ផ្តល់​ជាថ​វិការ​របស់​ឯកឧត្តម ប៊ិន ឈិន ចំនួន​២​លាន​រៀល ពី​លោក​អភិបាលខេត្ត​តាកែវ​ផ្ទាល់​ចំនួន​១​លាន​រៀល កាកបាទក្រហម​ចំនួន​១​លាន​រៀល​និង​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចំនួន​៤​លាន​រៀល​៕ តាកែវ​

spot_img
×