Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ព្រៃឈើ​បន្ត​កើតមាន នៅ​ខេត្តមណ្ឌលគិរី​យ៉ាង​អនាធិបតេយ្យ​ (វីដេអូ)

spot_img

​ខេត្តមណ្ឌលគិរី ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី បាន​អះអាងថា អូរ​ហ៊ុ​ច នៅតែ​ជា​ចំណុច​ដ៏​រសើប​បំផុត​សម្រាប់​ការជួញដូរ​ឈើ​ចេញទៅ​ក្រៅប្រទេស​។ អូរ​ហ៊ុ​ច មាន​ទីតាំងនៅ​ស្រុក​អូររាំង និង​ស្រុក​កែវ​សី​ខេត្តមណ្ឌលគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។

​កាលពីពេល​កន្លងមក​ទីកន្លែង អូរ​ហ៊ុ​ច មាន​កើត​ករណី​ជួញដូរ​ជាច្រើន​ករណី រហូតដល់​ជាប់​ពាក់ព័ន្ធ ជាមួយ​មន្ត្រី​តូចធំ​នៅក្នុង​ខេត្តមណ្ឌលគិរី ដូច​សម្ល​កំពឹស ។ មិនតែប៉ុណ្ណោះ​អូរ​ហ៊ុ​ច ជា​កន្លែង​កកើត​បទល្មើស​ព្រៃឈើ​មិនចេះ​រីងស្ងួត រហូតដល់​ក្រុម​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហ៊ាន​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​បរិស្ថាន​ឲ្យ​បាត់បង់​ជីវិត ២​នាក់​ទៀតផង កាលពីពេល​ថ្មីៗ​នេះ​។​

​ទោះបី​ចំណុច​ដ៏​រសើប​ខាង​កើតមាន​បទល្មើស​ព្រៃ​ឈើ ដែល​កន្លងមក​ធ្លាប់មាន​ការបង្ក្រាប​រប​ស់​គណៈកម្មការ​ថ្នាក់ជាតិ​ម្ដងមកហើយ​ក្តី ប៉ុន្តែ​ពេលនេះ ជារឿយៗ​នៅតែមាន​បទល្មើស​ឈើ​ដដែល​។ បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព របៀប​ក្រពើរ​បណ្តែត​ទឹក ដោយ​កាប់​ឈើ​ទំលាក់​ចូល​ក្ន្ងុ​ង​អូរ ចង់​ជាមួយ​ឬ​ស្សី​ធ្វើជា​ក្បូន ដោយមាន​ទូក​របស់​ឈ្មួញ​វៀតណាម ចាំ​សណ្តោង​យកទៅ​ស្រុក​គេ​ដោយ​រលូត​ពុំមាន​រំខាន​ដល់​មន្ត្រី​ឈរជើង​ចំណុច​ទាំង​នោះឡើយ​។​

​ប្រភព​ឲ្យ​ដឹងថា បទ​ឈ្មើ​ស​ព្រៃឈើ​ដែល​គេ​កំពុង​លួច​ធ្វើ​សកម្មភាព​ទាំងនោះ​រួម​មាននៅ​ចំណុច បាយ​ហន ចំណុច​ថ្ម​បី​ដុំ ចំណុច អូរ​កិល ចំណុច ក្បាល​អូរ​កិល និង អ​ន្លួ​ង​ស្រួយ ទីតាំង​ទាំង ៥​ចំណុច​ខាងលើ គ្រប់​គ្រង់​ដោយ លោក យ៉ា​ត សុជា ដែលជា​មនុស្ស​ជំនិត របស់ លោក ឡេង សុភា​ន់ មេបញ្ជាការ​វ​រះ​៦២១​។​

​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​ឈើ​ឆ្លង់ដែន​ទៅ​ក្រៅប្រទេស​ចំណុច​ខាងលើនេះ ត្រូវបាន​ប្រភព​ទំលាយ​អោយដឹង​អោយ​អ្នកសារព័ត៌មាន​ដឹងថា ជាប់​ពាក់ព័ន្ធ និង មេ​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៦២១ ឈ្មោះ ឡេង សុភា​ន់ លោក សា ផល្លា លោក យ៉ា​ត សុខ​ជា សុទ្ធសឹង​ជាម​ន្ដ្រី​នគ​បាល​ឈ​ជើង​នៅ​ទីនោះ​។​ ​ប​ច្ច​ប្បន្ន​ពួកគេ​មាន​ក្បូន​ចំនួន ៥០​ទូក​ចំនួន​១០ ហើយ​ក្នុង ទូក​១​គ្រឿង អូស​បាន​៣​ក្បូន ។​

​ជុំវិញ​ពត៌មាន​ខាងលើ អ្នកព័ត៌មាន​យើង​បានធ្វើការ​ទំនាក់ទំនង​ទៅ លោក ឡេវ សុភា​ន់ និង​លោក​យ៉ា​ត សុជា តាម​ទូរស័ព្ទ ហៅចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល​។ ដោយឡែក​ខាង លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បានអោយដឹងថា ពិតជា​មាន​ករណី​លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ខ្សែក្រវ៉ាត់​ព្រំដែន​ប្រាកដ​មែន​។​

​លោក​បន្តថា តំបន់​ព្រំដែន​ពិបាក​ក្នុងការ​ធ្វើការ​បង្ក្រាប​ព្រោះ​នៅ​ជិត​ព្រំដែន​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​។ ហើយ​ថា កាលពីពេល​ថ្មីៗ​នេះ ក្រុមការងារ របស់លោក​បាន​ចុះ​ទៅដល់​ចំណុច​ខាងលើ​នោះដែរ ហើយ​ក៏បាន​ប្រទះឃើញ​មាន​មនុស្ស​មួយក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារឈើ តែ​សមត្ថកិច្ច​ឃាត់​មិនបាន​នោះទេ ពីព្រោះ​ក្រុម​នោះ​ដឹងខ្លួន​មុន រួច​នាំគ្នា​លោត​ចូល​ទឹកអូរ ដែលជា​តំបន់ស ដី​ខ្មែរ ម្ខាង ដី​វៀតណាម​ម្ខាង​៕ ដោយ​៖ សមុទ្រ ឈើ​

spot_img
×