Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​រង​ការរញ្ជួយ​ដី​២​លើក​ក្នុង​មួយថ្ងៃ​

spot_img

​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​ពុំទាន់​ចេញ​របាយការណ៍​ផ្លូវការ​ក្រោយ​ការ​ញ្ជូ​យ​ដី​២​លើក ដែលមាន​កម្រិត​៦,៣​និង​៧,២​រង្វាស់​Richter នៅ​ថ្ងៃទី​១៩ ខែសីហា​ម្សិលមិញ​នេះ​។​

​​ទិដ្ឋភាព​ការបាក់​ដី​និង​ភ្នំ Rinjani ក្រោយ​ការរញ្ជួយ​ដី​ព្រឹក​ថ្ងៃទី​១៩​សីហា​

 

​នៅ​យប់​ថ្ងៃទី​១៩​ខែសីហា Reuters បាន​ដកស្រង់​ព័ត៌មាន​ពី​អាជ្ញាធរ​ស្រាវជ្រាវ​ភូ​គ​ព្ព​សាស្ដ្រ​អាមេរិក USGS​ឱ្យដឹងថា ការរញ្ជួយ​ដ៏​ខ្លាំង​មួយកម្រិត​៧,២​រង្វាស់​Richter បានកើត​ឡើង​នៅ​តំបន់​សមុទ្រ​ភាគ​ខាងជើង​ឦសាន​កោះ Lombok ប្រទេស​ឥណ្ឌូណេស៊ី​។​

​ខណៈពេល​នោះដែរ​អាជ្ញាធ​រ​ក៏បាន​ចុះផ្សាយ​ព័ត៌មាន​ថា ការរញ្ជួយ​ដី​នេះ​មាន​កម្រិត​តែ​៦,៩​រង្វាស់​Richter ស្នូរ​រញ្ជួយ​ដី​រាក់​មាន​កម្រិត​ជម្រៅ​ត្រឹម​១​គីឡូម៉ែត្រ USGS​មជ្ឈមណ្ឌល​ប្រកាស​ស៊ូណាមិ​នៅ​ពុំទាន់​មានការ​ព្រមាន​អំពី​ស៊ូណាមិ​ទេ​។​

​នៅមុន​នោះ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ក៏​ការរញ្ជួយ​ដី​កម្រិត​៦,៣​រង្វាស់​Richter បានធ្វើឱ្យ​រង្គើ​កោះ​Lombok​បណ្ដាលឱ្យ​ពលរដ្ឋ ស្លន់ស្លោ​នាំគ្នា​ចេញមក​នៅតាម​ផ្លូវ​។​

USGS​ឱ្យដឹងថា ការរញ្ជួយ​ដី​នេះ​មាន​ស្នូល​រញ្ជួយ​ជម្រៅ​៧,៦​គីឡូម៉ែត្រ​នៅ​ជើងភ្នំ​Rinjani​ភាគ​ខាងកើត​កោះ​Lombok​។ ព័ត៌មាន​ដំបូង​ឱ្យដឹងថា មាន​មនុស្ស​មួយចំនួន​រងរបួស​ស្រាល​ប៉ុណ្ណោះ​៕
​សូ​យ​ន​

spot_img
×