Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​យល់ព្រម​ឱ្យ​ICAO ត្រួតពិនិត្យ​សុវត្ថិភាព​ហោះហើរ​នៅក្រោយ​បណ្ដា​ការសាកល្បង​កាំជ្រួច​

spot_img
​កាំជ្រួច​អន្តរ​ទី្វ​ប Hwasong-12​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មុននេះ​

​ប្រភពពី Kyodo​ជប៉ុន ដែល​ដកស្រង់​ប្រភពពី​បណ្ដា​មន្ដ្រី​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្ដរជាតិ (ICAO) ឱ្យដឹងថា អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កូរ៉េខាងជើង​បាន​ឯកភាព​អនុញ្ញាតឱ្យ​បណ្ដា​មន្ដ្រី​អន្តរជាតិ​ធ្វើការ​ត្រួតពិនិត្យ​នៅនឹងកន្លែង ចំពោះ​សុវត្ថិភាព​នៃ​ការហោះហើរ​អន្ដរជាតិ​នៅ​ប្រទេស​នេះ​។​

​បច្ចុប្បន្ន ICAO​ក៏​កំពុង​បង្កើតឱ្យមាន​ការចាត់​ម​ន្ដ្រី​ទៅកាន់​កូរ៉េខាងជើង​ក្នុងឆ្នាំនេះ​ដើម្បី​ពិនិត្យ​និង​បញ្ជាក់​អំពី​បណ្ដា​វិធានការ ដែល​ក្រុង​ព្យុងយ៉ាង​បាន​អនុវត្ដ​ន៍​ស្របតាម​កិច្ចសន្យា ​សំដៅ​ត្រួត​ពិនិត្យមើល​បណ្ដា​ករណី​បាញ់​បង្ហោះ​កាំជ្រួច​ដែល​ពុំបាន ប្រកាស​ជា​សាធារណៈ​។​

​គូរ​រំលឹកថា ក្រោយ​ដំណើរ​ទស្សនកិច្ច​កាលពី​ខែឧសភា ICAO​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​សន្យា​ប្រកាស​ផ្អាក​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ដូចជា​ការបាញ់​បង្ហោះ​សាកល្បងកាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មិន​ប្រកាស​ឱ្យដឹង​ជាមុន​។​

​ទង្វើ​របស់​កូរ៉េខាងជើង​ដែល​អនុញ្ញាត​ឱ្យមាន​ប្រតិ​ប​ត្ដិ​ការត្រួតពិនិត្យ​នៅនឹងកន្លែង ត្រូវបាន​ចាត់ទុកថា​ជា​កិច្ចប្រឹងប្រែង​មួយ​របស់​ក្រុង​ព្យុងយ៉ាង​សំដៅ​បង្ក​ជំនឿ​ទុកចិត្ត​ដែល​បាន​សន្យា​ក្នុង​ការផ្អាក​សាកល្បង​កាំជ្រួច​ជាមួយ​សហគមន៍​អន្ដរជាតិ​។​

​គួររំលឹកថា កាលពី​ឆ្នាំទៅ​មិញ កូរ៉េខាងជើង​បាន​ដំណើរការ​សាកល្បង​កាំជ្រួច​ដោយ​ពុំ​ប្រកាស​ឱ្យដឹង​ជាមុន ខណៈពេលដែល​ប្រទេស​នេះ​ក៏​ជា​សមាជិក​របស់ ICAO​ផងដែរ​នោះ​៕

សូយន

spot_img
×