Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ថ្លឹងថ្លែង​ទិញ​នាវា​ប្រយុទ្ធ​របស់​រុស្ស៊ី​

spot_img

ឯ​កអគ្គរដ្ឋទូត​ហ្វីលីពីន​នៅ​មូ​ស្គូ Carlos Sorreta ទើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​TASS​ថា ប្រទេស​នេះ​កំពុង​សិក្សា​មិ​ត្ដ​ភាព​ដើម្បី ទិញ​នាវា​ប្រយុទ្ធ​ពី​រុស្ស៊ី ហើយ​ធ្វើការ​ប្រៀបធៀប​លក្ខខណ្ឌ​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​ដទៃ​។

​នាវា​ប្រយុទ្ធ​រុស្ស៊ី​មួយ​នៅ​កំពង់ផែ​ក្រុង​ម៉ានីល កាលពី​ខែមេសា​ឆ្នាំ​២០១៧

​​លោក​Carlos Sorreta ឱ្យដឹងថា​៖ យើងខ្ញុំ​កំពុង​ពិនិត្យមើល​បណ្ដា​នាវា​ប្រយុទ្ធ​។ យើងខ្ញុំ​បាន​បញ្ជូន​មនុស្ស​មកកាន់​ទីនេះ ដើម្បី​ពិនិត្យមើល​ឯកសារ​និង​នាវា ហើយ​ដំណើរការ​នេះ​កំពុង​ប្រ​ព្រឹ​ត្ដទៅ​។​ពួកគេ​ក៏​នឹង​ពិនិត្យមើល​នាវា​ប្រយុទ្ធ​របស់​ប្រទេស​ផ្សេង រួច​ទើប​ធ្វើការ​សម្រេច​ចិ​ត្ដ​។​ប្រទេស​ជាច្រើន​ចង់​មាន​បរិក្ខារ​របស់​រុស្ស៊ី ពួកគេ​វាយតម្លៃ​អំពី​បរិក្ខារ​និង​លក្ខខណ្ឌ​របស់​រុស្ស៊ី​គឺ​ល្អ​។​យើងខ្ញុំ​កំពុង​សិក្សា​អំពី​បណ្ដា​មាត្រា​ទាំងនោះ​។​

​លោក​នៅបាន​កត់សម្គាល់​ថា ក្រុង​មូ​ស្គូ​ពុំបាន​លើក​មាត្រា​ណាមួយ​ទាក់ទិន​ដល់​នយោបាយ​ក្នុង​ពាណិជ្ជកម្ម​អាវុធ​នោះឡើយ​។​រឿងនេះ​ខុសប្លែក​ពី​ប្រទេស​មួយចំនួន​។​

​ជំហាន​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្ដិការ​គឺ​រវាង​ក្រសួងការពារជាតិ​រុស្ស៊ី​និង​សម​ភាគី​ហ្វីលីពីន គឺ​ការចុះហត្ថលេខា​លើ​កិច្ចសហការ​បច្ចេកទេស​យោធា​កាលពី​ខែតុលា​ឆ្នាំ​២០១៧​។​តាម​កិច្ចព្រមព្រៀង​នោះ រុស្ស៊ី​បានប្រគល់​អាវុធ​បាញ់​គ្រាប់បែក​ក្នុង​ទឹក​ឱ្យ​ហ្វីលីពីន​រួចហើយ ហើយ​ក្រោយ​ការប្រគល់​អាវុធ​នោះ ភាគី​ទាំងសងខាង​អាច​ចុះហត្ថលេខា​បន្ថែម​លើ​កិច្ចព្រមព្រាង​យោធា​ដទៃទៀត​៕
​សូ​យ​ន​

spot_img
×