Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​បញ្ជូន​ទៅ​អគ្គនាយកដ្ឋា​ន​អន្តោប្រវេសន៍ ដែល​បង្ក​ជំលោះ​នៅតាម​ទីសាធារណៈ ធ្វើអោយ​ខូច​សណ្ដាប់ធ្នាប់ និង​រំខាន​ដល់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​អាទិត្យ ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​៣០​នាទី ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បានទទួល​ជនបរទេស​ម្នាក់​ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ករណី​ជននេះ បង្ក​ជំលោះ​នៅតាម​ទីសាធារណៈ​(​វាយតប់​) ធ្វើអោយ​ខូច​សណ្ដាប់ធ្នាប់ និង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឲ្យដឹងថា ជនបរទេស​ខាងលើ​ឈ្មោះ IROEGBU VCHE ANDREW ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។ បន្ទាប់​មក​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ធ្វើ​ការសាកសួរ ឃើញ​ថា​ជន​នេះ​គ្មាន​លិខិតឆ្លងដែន និង​គ្មាន​មុខរបរ​ពិតប្រាកដ​។ ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×