Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​១០០​នាក់​ត្រូវបាន​សង្គ្រោះ​ពី​បណ្ដាញ​ជួញដូរ​ភេទ​នៅ Mexico

spot_img

ស្ដ្រី​ប្រមាណ​១០០​នាក់​ដែល​មកពី​បណ្ដា​ប្រទេស​អាមេរិក​ឡាទីន​និង​អឺរ៉ុប​ខាងកើត ទើប​ត្រូវបាន​ប៉ូលិស​រំដោះ​ពី​ផ្ទះបន​មួយ​។​

​ស្ដ្រី​ពេស្យា​នៅ​តំបន់ Merced, Mexico City តាម​AFP ដែល​ដកស្រង់​សេចក្ដីប្រកាស​ពី​ក្រសួង ជនរងគ្រោះ​ត្រូវបាន​គេ​រកឃើញ​ក្រោយ​ការ​វាយឆ្មក់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧​សីហា នៅ​ផ្ទះបន​មួយនា​ទីក្រុង Mexico City​។​

​ក្រុម​ស្ដ្រី​ទាំងអស់នេះ​មកពី​បណ្ដា​ប្រទេស Mexico, Argentina, Brazil, Colombia, Paraguay, Venezuela, Hungary, Ukraine និង​Russia ។​

​សមត្ថកិច្ច​បាន​កម្ចាត់​បណ្ដាញ​ជួញដូរ​ស្ដ្រី​និង​ផ្ទះបន​អស់​ជាច្រើន​ក្នុងអំឡុង​ប៉ុន្មាន​ខែ​មកនេះ​។​បណ្ដា​ជនរងគ្រោះ​ត្រូវបាន​ពួក​ជន​ទុច្ចរិត​អូសទាញ​ថា​ទៅធ្វើជា​តារា​បង្ហាញ​ម៉ូត ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​ចាប់ជំរិត​និង​បង្ខំ​ឱ្យ​លក់ខ្លួន​។​

​មាន​ស្រី​ជាច្រើន​ក្នុងចំណោម​នោះ ពិសេស​គឺ​មកពី Venezuela៕

សូយន

spot_img
×