Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! បុរស​ម្នាក់​បែក​ថ្នាំ ដើរ​ស្រាត និង​ដុត​ក្បាល​ខ្លួនឯង​ឆេះ​សន្ធោសន្ធៅ​គួរ​ឲ្យ​រន្ធត់ (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ថ្មីៗ​នេះ បាន​កំពុង​ធ្វើ​ឲ្យ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ដើរ​នៅលើ​ដងផ្លូវ ស្ថិតក្នុង​ស្ថានភាព​ខ្លួនប្រាណ​អាក្រាត​ស្លៀក​តែ​លី​អូ ហើយ​ក្បាល​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ ប៉ុន្តែ ដើរ​លោ​តរាំក​ញ្ឆែ​ង​ធម្មតា​ហាក់ដូច​គ្មានអ្វី​កើតឡើង​ចំពោះ​រូបគាត់ ។​

​ហេតុការណ៍​នេះ ត្រូវបាន​សន្ម​ត់​ថា​បាន​កើតឡើង​នៅក្នុង​ប្រទេស​វៀតណាម ។ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន បានបង្ហាញ​ភាពមិន​ជឿជាក់​របស់​ពួកគេ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូ​ដ៏ចម្លែក​មួយ​នេះ ។​

​ប៉ុន្តែ ពិតជា​គួរ​ឲ្យ​សោកស្តាយ ដែល​ពុំមាន​នរណាម្នាក់​យកចិត្តទុកដាក់​ជួយ​ពន្លត់​ភ្លើង​ឆេះ​ក្បាល​របស់គាត់​នោះទេ ។ ត្រឹម​រយៈពេល​កន្លះ​ថ្ងៃ វីដេអូ​នេះ​ទទួល​បានការ​ទស្សនា​ជាង ១.៨ លាន ។ ហើយ​ចំណងជើង​នៃ​វីដេអូ​នេះ​បានសរសេរថា​៖ «​សូម​ធ្វើការ​ព្រមាន​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត​!» ។ ដូច្នេះ សូម​ចងចាំ​គំរូ​បុរស​នេះ​ផង និង​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ៕ ឧ​ត្ត​ម (Worldofbuzz)

spot_img
×