Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ប្រធានាធិបតី​រុស្ស៊ី​អញ្ជើញ​ទៅ​ស៊ីការ​ក្នុង​មង្គលការ​ប្រមុខ​ការទូត​អូទ្រីស​

spot_img

​ធម្មតា​ទេ​គ្រា​ដែល​ប្រមុខ​ការទូត​រៀប​មង្គលកា​រ នោះ​ពិត​ជាមាន​វត្តមាន​រប​ស់​ឥស្សរជន​ជាច្រើន​នាក់ រឿង​ដែល​គេ​នឹកស្មាន​ពុំ​ដល់​នោះ​គឺ​វត្តមាន​របស់​មេដឹកនាំ​មហាអំណាច​រុស្ស៊ី​។​

​ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​ដូច​យោធា​ជើង​ទឹក លោក Putin បាន​នាំយក​បាច់ផ្កា​មួ​យមក​ចូលរួម​ក្នុង​មង្គលការ​របស់​ប្រមុខ​ការទូត​អូទ្រីស Karin Kneissl, អាយុ​៥៣​ឆ្នាំ ជាមួយ​សេដ្ឋី Wolfgang Meilinger ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បុរាណ Gamlitz ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី​១៩ ខែសីហា​ម្សិលមិញ​នេះ​។

​ការភ្ញាក់ផ្អើល​មួយទៀត​គឺ​ប្រធានាធិបតី​រុស្ស៊ី​បាន​ចូលរួម​មង្គលការ​នេះ​ដោយ​រថយន្ដ ពុំមែន​ដោយ​យន្ដហោះ​ដូច​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​លើកឡើង​នោះទេ​។​លោក​បាន​ជិះ​រថយន្ដ​ជាមួយ​អ្នកស្រី​Margot Klestil-Löffler អតីត​ជំទាវ​ទី​១​អូទ្រីស ហើយក៏​ធ្លាប់ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​រុស្ស៊ី​។​

​លោក Putin បង្ហាញ​ក្បាច់​រាំ​ដ៏​ទន់ភ្លន់​ជាមួយ​កូនក្រមុំ​។​

​ជាមួយនឹង​បាច់ផ្កា​ស្រស់ស្អាត លោក Putin នូវបាន​នាំមក​ជាមួយ​ក្រុម​តន្ដ្រី Kuban Cossak ដើម្បី​ធ្វើឱ្យ​ពិធី​នេះ​កាន់តែ​អធិកអធម​ឡើង​។​

​ប្រធានាធិបតី​រុស្ស៊ី​នូវបាន​សរសេរ​ពាក្យ​ជូនពរ​លើ​រថយន្ដ Volkswagen Beetle របស់​កូនកំលោះ​កូនក្រមុំ​ទុកជា​អនុស្សាវរីយ៍​។​ពិតជា​ឡូយ​មែន​ដែល​លោក​ជំនួស​ពាក្យ​ជូនពរ​របស់ខ្លួន​ដោយ​រូប​បេះដូង​។​

​ក្នុង​ពិធីជប់លៀង លោក​Putin បាន​ឡើង​រាំ​ជាមួយ​កូនក្រមុំ ហើយ​មុនពេល​ចាក​ចេញទៅ​លោក​បាន​ស្រែកថា “Gorko!”​ដែលជា ពាក្យ​និយម​ប្រើ​នៅ​រុស្ស៊ី​នៅពេល​កូនកំលោះ​និង​កូនក្រមុំ​ថើប​គ្នា​។​

​បន្ទាប់ពី​មាន​វត្ត​មាននៅ​ទីនោះ ១​ម៉ោង​២០​នាទី មេដឹកនាំ​រុស្ស៊ី​បានធ្វើ​ដំណើរ​សំដៅ​ព្រលានយន្ដហោះ​Graz ដើម្បី​ឡើង​យន្ដហោះ​ឆ្ពោះទៅកាន់​ទីក្រុង Berlin ជួបប្រជុំ​ការងារ​នឹង​នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់ Angela Merkel៕
​សូ​យ​ន​

spot_img
×