Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​១៩​សីហា ស្លាប់​២​នាក់ និង​របួស​ធ្ងន់​ស្រាល​៣៣​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថា​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​៩​លើក​(​យប់​២​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១៣​នាក់ (​ស្រី​២​នាក់​) របួសស្រាល ២០​នាក់​(​ស្រី​ម្នាក់​) ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់​(​យប់​២​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមានៈ ល្មើស​ល្បឿន ៤​លើក (​ស្លាប់​១​នាក់​) មិន​គោរព​សិទ្ធិ ១​លើក ប្រជែង ២​លើក​និង​កត្តា​យាន ២​លើក​(​ស្លាប់​១​នាក់​)​។ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៦​គ្រឿង រួមមាន ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៧​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង រ៉ឺម៉ក​១​គ្រឿង​។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ចំនួន​៥​លើក រថយន្ត​ធុន​ធំ ១​លើក ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៧​លើក ផ្លូវ​ខេត្ត ១​លើក​និង​ផ្លូវលំ​១​លើក​។​
​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​និង​ខេត្ត​ស្ទឹងត្រែង ១​លើក ស្លាប់​១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈពេល​១៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ១៥៦​លើក ស្លាប់​ចំនួន​៧៥​នាក់ របួស​សរុប​ចំនួន​២១៣​នាក់ របួសធ្ងន់​១៣៦​នាក់ របួសស្រាល​ចំនួន​៧៧​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១៨ ខែ​សីហា ដល់​ម៉ោង​១៤ ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ១៦៨៦ គ្រឿង (​ម៉ូតូ​៥៣​ភាគរយ​) មធ្យោបាយ​ល្មើស ១៦១​គ្រឿង (​ម៉ូតូ​៦៣​ភាគរយ​) អប់រំ ៧៨​គ្រឿង (​ម៉ូតូ​៤៨​ភាគរយ​) ពិន័យ ៨៣​គ្រឿង (​ម៉ូតូ​១០០​ភាគរយ​) ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×