Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពង់ចាម​បង្ក្រាប​ស​ង្វៀន​បញ្ជល់​មួយកន្លែង​ឃាត់​មនុស្ស​៣​នាក់​

spot_img

​កំពង់ចាម ៖ នគរបាល​ស្រុក​ព្រៃឈរ ចុះបង្ក្រាប​ទីតាំង លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ដាក់​លុយ​) នៅ​ចំណុច​វាលស្រែ ស្ថិតនៅ​ភូមិ​ដៃ​បួន ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ និង​៣០​នាទី ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​ដល់ កម្លាំង​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថាញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ។​

​លោក​វរសេនីយ៍ឯក ថាញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឲ្យដឹងថា​ក្នុងប្រតិបត្តិការ​ខាង​លើ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួមមានៈ​ទី​១-​ឈ្មោះ ខុប ហឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ ទី​២-​ឈ្មោះ ស្រី ប៊ុនធឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ជន​ទាំង​០២​នាក់​ខាងលើ មាន​ទីលំនៅ​ភូមិ​ទួល​តា​កោ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​ទី​៣-​ឈ្មោះ ស៊ុយ សិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អណ្តូង​តា​អុង ឃុំ​ព្រែក​ក្រ​បៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​ដកហូត​វត្ថុតាង​រួមមាន​៖ មាន់​ជល់​ចំនួន​២​ក្បាល​(​ងាប់​) ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ម៉ូតូ​ចំនួន​៧​គ្រឿង ប្រាក់​ចំនួន​៩០០០០​រៀល ស្កុត​រំមាន់​៥​ដុំ កន្ក្រក់​ដាក់​មាន់​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ នាំ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ​និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×