Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ឧទ្យានុ​រ​ក្ស​មាន​តួនាទី​សំខាន់​អន្ត​រាគម​ន៍​លើ​បទ​ល្មើស​ផ្សេងៗ​នៅក្នុង​តំបន់​សហ​គន៍​

spot_img

​កំពង់ស្ពឺ​ ៖ ​តួនាទី​របស់​មន្ត្រី​ឧទ្យានុ​រ​ក្ស​សំខាន់ គឺ​ត្រូវ​ចូលរួម​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន និង​ជា​ពិសេស​អន្តរាគមន៍​លើ​បទល្មើស​ផ្សេងៗ​នៅក្នុង​តំបន់​សហ​គន៍ ក៏​ដូចជា​ផែនការ​ក្នុង​ការរៀបចំ​ឧទ្យាន​ជាតិ​ឱ្យ​ស្រប​ទៅនឹង​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ លោក​សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដោយ​មាន​ការ​អមដំណើរ ដោយ​លោក ខៀវ បូរិន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន និង​មាន​ការចូលរួម​លោក​អគ្គនាយករង ប្រធាន និង​អនុប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ប្រជុំ​ពិភាក្សា​លើ​ការគ្រប់គ្រង​ឧទ្យាន​ជាតិ​គិរី​រម្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧទ្យានុ​រក្ស ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យាន​ជាតិ​គិរី​រម្យ​ប្រមាណ​៣០​នាក់​។​

លោក ជា ទិត អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​រាយការណ៍​ជូន​គណៈអធិបតី និង​អ្នកចូលរួម អំពី​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​ឧទ្យាន​ជាតិ ឱកាស និង​ការលំបាក​របស់​មន្ត្រី​ឧទ្យានុ​រក្ស ក៏​ដូចជា​ផែនការ​ក្នុង​ការរៀបចំ​ឧទ្យាន​ជាតិ​ឱ្យ​ស្រប​ទៅនឹង​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​តំបនការពារធម្មជាតិ​។​

​នៅក្នុង​ពិធី​នោះ លោក​ម សូ ខន​ឬ​ទ្ធីគុណ បាន​ក្រើនរំលឹក​ពី​តួនាទី​ភារៈកិច្ច​របស់​មន្ត្រី​ឧទ្យានុ​រក្ស គឺ​ត្រូវ​មាន​ភាព​ជា​ម្ចាស់​លើ​ការគ្រប់គ្រង​ឧទ្យាន​ជាតិ និង​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ចូលរួម​ការងារ​សហគម​ន៍​មូលដ្ឋាន​។ លោក បន្តថា ដើម្បី​បំពេញ​ការងារ​ខាងលើ​បាន មន្ត្រី​ឧទ្យានុ​រ​ក្ស​ត្រូវ​រៀនសូត្រ​ជាប្រចាំ កសាង​សមត្ថភាព​ខ្លួនឯង និង​កសាង​សមត្ថភាព​ក្រុម មាន​សីលធម៌​រស់នៅ​ល្អ និង​ជា​ពិសេស​មាន​ឆ​ន្ទ​:​មុតមាំ​ក្នុង​ការបំពេញ​ការងារ​។​

​ជា​ចុងក្រោយ​ឯកឧត្តម បាន​បញ្ជាក់បន្ថែម​ថា ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​មន្ត្រី​ឧទ្យានុ​រក្ស​។​

​ទន្ទឹម​នោះ​ដែរ លោក​ខៀវ បូរិន បាន​មានប្រសាសន៍ថា តួនាទី​របស់​មន្ត្រី​ឧទ្យានុ​រ​ក្ស​សំខាន់​មួយទៀត គឺ​ត្រូវ​ចូលរួម​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន និង​ជា​ពិសេស​អន្តរាគមន៍​លើ​បទល្មើស​ផ្សេងៗ​នៅក្នុង​តំបន់​សហ​គន៍​។​

លោក បាន​ស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​បច្ចុប្បន្នភាព​អំពី​ប្រជាជន​ដែល​មក​រស់នៅ និង​លក់ដូរ​លើ​ឧទ្យាន​គិរី​រម្យ ដើម្បី​កំណត់​អត្តសញ្ញាណ​ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ធ្វើឱ្យប៉ះពាល់​ដល់​ការគ្រប់គ្រង និង​តម្លៃ​នៃ​ឧទ្យាន​ជាតិ​។​

​ឆ្លើយតប​តាម​អនុសាសន៍ របស់លោក​អនុរដ្ឋលេខាធិការ និង​លោក​អគ្គនាយក លោក ជូ ចន្ទ​តារា​ឬ​ទ្ធិ ប្រធានការិយាល័យ​ឧទ្យាន​ជាតិ នឹង​ពង្រឹង​ការគ្រប់គ្រង​មន្ត្រី​ឧទ្យានុ​រ​ក្ស​បន្ថែម​ទៀត និង​ពង្រឹង​កិច្ច​សាមគ្គីភាព​ផ្ទៃក្នុង ព្រមទាំង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការរស់នៅ និង​លក់ដូរ​របស់​ប្រជាជន​លើ​ឧទ្យាន​ជាតិ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×