Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ផ្ញើ​សារ​ជូនពរ​សិស្ស​ប្រឡង​បាក់​ឌុប​ថ្ងៃ​នេះ ឲ្យ​ប្រឡង​ជាប់​ទាំងអស់គ្នា និង​និទ្ទេស​អេ​(A) ទទួល​បាន​ម៉ូតូ​ថ្មី​១​គ្រឿង​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដែល​ក្មួយៗ​សិស្សានុសិស្ស ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ ឬ​សញ្ញាប័ត្រ​បាក់​ឌុប​ជាប់ (​កំរិត​២) ។ ផ្តើម​ពី​បញ្ហា​នេះ លោក បន្តថា ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ ខ្ញុំ​សូម​ជូនពរ​ក្មួយៗ​ប្រឡង​ជាប់​គ្រប់ៗ​គ្នា​..​។​

លោក យន្ត មីន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ក្នុងនាម​ឯកឧត្តម​បណ្ឌិត ប៉ុល សារឿ​ន អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះសីហនុ និង​សប្បុរសជន​ទន្ទឹង​រង់ចាំ​លើកទឹកចិត្ត​ដល់​ជ័យលាភី នូវ​រង្វាន់​លើកទឹកចិត្ត និទ្ទេស​A ក្នុង​ម្នាក់ៗ​ទទួល​បាន​ម៉ូតូ​១​គ្រឿង​។ ល​។

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជូនពរ​ដល់​សិស្សានិសិស្ស​ទាំងអស់ សូម​ឲ្យ​យប់​នេះក្មួយៗ​ទទួលទានដំណេក​អោយ​លក់​ស្រួល ដើម្បី​ថ្ងៃស្អែក​ប្រមូល​បញ្ញា​ចូល​ប្រឡង កុំឲ្យ​មាន​ការភិតភ័យ “​អ្នកចេះ​គឺ​ប្រឡង​ជាប់​” ៕ “​យន្ត មីន​”

ដោយ ៖ ដែន សីមា

spot_img
×