Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០-២១ សីហា ២០១៨ ​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង ប៉ែក​ខាងជើង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុុង​ពិធី​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០-២១ សីហា ២០១៨ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង ប៉ែក​ខាងជើង ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ៖ ​នៅក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់ លោក លោកស្រី ក្រុម​ការងារ​ក្រសួង​អប់រំ យុវជន និង​កីឡា, ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​, លោក​ស្នងការរង​នគរបាល​ខេត្ត​, លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​, លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​, លោក​អភិបាលក្រុង​ស្វាយរៀង​, លោក លោកស្រី តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ​នៅក្នុង​ពិធី​នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ស្នើ​ឱ្យ គ្រប់​ស្ថាប័ន អង្គភាព​ត្រូវ ខិតខំ​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​នូវ​តួនាទី​ភា​កិច្ច​តាម​គោលការណ៍​ណែនាំ ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ដំណើរការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិនៅ​ក្នុង​ខេត្ត​ស្វាយរៀង ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន ត្រឹមត្រូវ ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ និង​ទប់ស្កាត់​ឲ្យបាន​នូវ​ភាព​អសកម្ម​នានា​ដែល​អាច​កើតឡើង​ជា​យថាហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការប្រឡង ។​

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្ត​ស្វាយរៀង​មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ៤.០០២​នាក់ ស្រី ១.៨៥១​នាក់ ចែកចេញ​ជា ៦​មណ្ឌល និង ១៦២​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ១.២៧៦​នាក់ ចែកចេញ​ជា ០២​មណ្ឌល (​មាន ៥២​បន្ទប់​) រួមមាន មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ចេក និង​មណ្ឌល​វិទ្យាល័យ ហ៊ុន​សែន ស្វាយជ្រំ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ២.៧២៦​នាក់ ចែកចេញ​ជា ០៤​មណ្ឌល (​មាន ១១០​បន្ទប់​) រួម​មាន​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងជើង មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ និង​មណ្ឌល​សាលាបឋមសិក្សា ២​ធ្នូ ៕ ដោយ ៖ ​វ៉ៃកូ​​

 

spot_img
×