Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់​ប្រពន្ធ​ចំនួន​១០​ពូថៅ​ស្លាប់​នៅនឹងកន្លែង រួច​ទៅ​ចង​ក​សម្លាប់​ខ្លួនឯង ដោយសារ​ការ​ប្រច័ណ្ឌ​

spot_img

​ភ្នំក្រវាញ​ ៖ ដោយសារ​ការ​ប្រច័ណ្ឌ ប្តី​បាន​ទាញ​ពូថៅ កាប់​ប្រពន្ធ​ចំនួន​១០​ពូថៅ ស្លាប់​នៅនឹងកន្លែង​នៅលើ​គ្រែ រួច​ទៅរ​ត់ទៅ​ចង​ក​សម្លាប់​ខ្លួនឯង នៅ​ដើមឈើ​នៅក្បែរ​ផ្ទះ​។​

​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦​និង ៤៥​នាទី​ព្រឹក សមត្ថកិច្ច​ជំនាញ​នគរបាល​យុត្តិធម៌ បាន​ទទួល​ពាក្យបណ្ដឹង​ករណី​ឃាតកម្ម ប្ដី​កាប់​ប្រពន្ធ ត្រូវ​ជាច្រើន​ពូថៅ បណ្ដាល​ស្លាប់​នៅ​នឹងកន្លែង រួច​ទៅ​ចង​ក​សម្លាប់​ខ្លួនឯង នៅ​នឹង​ដើម​ក្រូចឆ្មារ ក្បែរ​ផ្ទះ នៅ​ចំណុច​អំ​ពួច ស្ថិតនៅ​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ប្រព្រឹត្ត​ដោយ​ជនសង្ស័យ ឈ្មោះ ពុំ មុត ភេទ​ប្រុស​អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឈ្លោះប្រកែ​ចទាស់​ពាក្យសម្ដី​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សែម ផាត អាយុ ៤៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រួច​ក៏​យក​ពូថៅ​កាប់​មក​លើ​ជនរងគ្រោះ​ត្រូវ​ជាច្រើន​ពូថៅ ត្រូវចំ​ត្រង់ ត្រចៀក​ខាងឆ្វេង ១​ពូថៅ ក្រោម​ចង្កា ផ្នែក​ខាងឆ្វេង ១​ពូថៅ ផ្នែក​ខាង ស្ដាំ ១​ពូថៅ ក្រោម​ទងត្រជៀក​ខាងស្ដាំ ១ ពូថៅ ជំ​ហៀ​ង​ខាងស្ដាំ​ក្រោម​គុម្ពត្រជៀក ១​ពូថៅ បំពង់ក​ខាងឆ្វេង ១​ពូថៅ និង​មាន​ស្នាម​របួស​ជាច្រើន​កន្លែង​ទៀត បណ្ដា​យ​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​។

ក្រោយពី​កាប់​សម្លាប់​ជនរងគ្រោះ​រួច ជនសង្ស័យ​ខាងលើ​ក៏​យក​ខ្សែ​គោ​ទៅ​ចង​ក​សម្លាប់​ខ្លួនឯង​នឹង​ដើម​ក្រូច​ក្បែរ​ផ្ទះ​។​

ក្រោយពី​លោក វ​.​ទ តាន់ គា​រិទ្ធ អធិការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក សហការ​ជាមួយ​នគរបាល​ជំនាញ​ខេត្ត ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ រួច​សន្និដ្ឋានបានថា ករណីនេះ​មូល​បណ្ដាល​មក​ពី​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ ហើយ​កម្លាំង​ជំនាញ​ក៏​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​រងគ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ព្រពៃ​ណី​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×