Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រីជន​ជាតិចិន​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​ចាប់ចង ក្នុងករណី​ឆបោក​ស្ត្រី​ម្នាក់ យកលុយ និង​គ្រឿងអលង្ការ​អស់​មិន​ស្ទើរ​

spot_img

​ហេតុការណ៍​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ផ្សារ Puchong Indah ប្រទេស​ម៉ាឡេស៊ី នៅពេល​ស្ត្រី​អាយុ ៦២ ឆ្នាំ ម្នាក់​ដែល​តែង​ឡើង​ផ្សារ​ទិញ​ទំនិញ​តាម​ទម្លាប់ បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដែល​បាន​ឆរ​បោក​លុយ​នាង កាលពី​ខែកក្កដា បាន​ស្រែក​ខ្លាំងៗ​ថា «​ជន​ឆរ​បោកៗ​!» និង​ចុងក្រោយ​ស្ត្រី​ត្រូវបាន​ចោទប្រកាន់​នោះ ក៏​ត្រូវបាន​ចាប់ខ្លួន​តែម្តង ។​

​ប្រភពពី Sinar Harapan និយាយថា ស្ត្រី​ចំណាស់​ម្នាក់​បាន​ចូលក្នុង​ហ្វូងមនុស្ស នៅ​ផ្សារ​ខាងលើ ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ ចាប់ចង​ស្ត្រី​ត្រូវបាន​ចោទប្រកាន់ ទៅនឹង​បង្កាន់ដៃ​ដែក​មួយ​ជាប់​ផ្សារ ។​

​មុនពេល​ហេតុការណ៍​នេះ​កើតឡើង ស្ត្រី​ចំណាស់​នេះ​ត្រូវបាន​គេ​ដាក់​ថ្នាំ​សណ្តំ ខណៈ​គាត់​បាន​ដើរ​ផ្សារ​កបាល​ដើមខែ​កក្កដា ដោយ​មនុស្ស​ស្រី​៣​នាក់ ដែលជា​ជនជាតិ​ចិន ។​

​ស្ត្រី​ចិន​ទាំងនោះ​ដែលមាន​វ័យ​ស្របាលៗ​គ្នា ៤០ ឆ្នាំ បាន​ប្រាប់​គាត់​ថា ផ្ទះ​របស់គាត់​ត្រូវបាន​រំខាន និង​ត្រូវការ «​ជម្រះ​ឧ​ប​ទ្រុប​ចង្រៃ​» ។ បន្ទាប់មក ពួកគេ​ក៏បាន​ដើរ​តាម​គាត់​ដល់ផ្ទះ និង​ប្រាប់​ឲ្យ​ប្រគល់​របស់របរ​មានតម្លៃ និង​គ្រឿងអលង្ការ​ទាំងអស់​រប​ស់គា​ត់ ទៅ​ពួកគេ ។ នៅ​ថ្ងៃ​បន្ទាប់មក ស្ត្រីជន​ជាតិចិន​ឆបោក​ទាំង​៣​នាក់ ក៏​បានមក​ទាក់ទង​ស្ត្រី​រងគ្រោះ និង​ប្រាប់​គាត់​ឲ្យ​ដក​លុយ​ជាច្រើន​ទៀត ដើម្បី​ជួយ​បណ្តេញ​ខ្មោច​ចេញពីផ្ទះ​របស់​នាង ។​

​យោងតាម The Star ស្ត្រី​រងគ្រោះ​បាន​បាត់​បង់លុយ​ប្រមាណ​ជាង ២០០០ ដុល្លារ នៅក្នុង​ថ្ងៃនោះ ហើយ​រួមទាំង​ចិញ្ចៀនមាស​ចំនួន ៥ វង់ និង​ខ្សែ​ច្រវាក់​មាស​ចំនួន ៥ ទៀតផង​ដែរ ។​

​ប៉ុន្តែ ពេលនេះ នៅពេល​នាង​ប្រទះឃើញ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំង​៣​នាក់ នៅក្នុង​ផ្សារ គាត់​ក៏បាន​ធ្វើ​រឿងនេះ​យ៉ាង​ល្អ ដោយបាន​និយាយថា កុំមក​អុកឡុក​ជាមួយ​ពួកយើង​ជា​ជនជាតិ​ម៉ាឡេស៊ី​! ។​

​បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​រឿងរ៉ាវ​នេះ ប៉ូលីស​ក៏បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​នៅវេលា​ម៉ោង ៧ និង ៤៥ នាទី ព្រឹក និង​ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​អាយុ ៤៧ ឆ្នាំ ។​

​ទាក់ទង​ករណីនេះ ប៉ូលីស​ម៉ាឡេស៊ី ក៏បាន​ព្រមាន​ដល់​ជនជាតិ​ខ្លួន ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ក្រុមមនុស្ស​ស្រី​ជនជាតិ​ចិន​ទាំងនេះ  ៕ ចន្ទី (Worldofbuzz)​

spot_img
×