Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លឹង​ឃើញ​«​បាតដៃ​ខ្មោច​»​នេះ​ផុស​ចេញពី​ផ្ទៃដី កុំទៅ​ឆ្ងល់​យកដៃ​ទៅ​ប៉ះ​វា​ឱ្យសោះ ព្រោះ​បណ្ដាល​ឱ្យស្លាប់​បាន​(មានវីដេអូ)

spot_img

​ពុំ​ត្រឹម​តែមាន​រូបរាង​គួរ​ខ្លាច​បុ​ណ្ណោះ​ទេ រុក្ខជាតិ​នេះ​អាច​បណ្ដាលឱ្យ​អ្នកស្លាប់​បាន​។​
​អ្នក​ស្មាន​មើល​ពួកវា​ជា​អ្វី​?

​មនុស្ស​មិនតិច​នាក់​ទេ​គ្រា​ឃើញ​វា​ដំបូង​បាន​ស្រែក​ភ្លាត់​សំឡេង​ថា​វា​មិន​ខុស​អ្វី​នឹង​បាតដៃ​មនុស្ស​ស្លាប់​ដែល​ផុស​ឡើង​ពី ក្រោម​ដី​ឡើយ​។​

​ប៉ុន្ដែ​ពេល​សម្លឹងមើល​ឱ្យបាន​ន​ម៉ត់ចត់​នោះ ទើប​ដឹងថា​វា​ជា​អម្បូរ​ផ្សិត​ម្យ៉ាង ហើយ​ជា​ប្រភេទ​ដែល​ពិសពុល​ថែមទៀត​។​

​ឈ្មោះ​ពិត​របស់​ផ្សិត​នេះ​គឺ Xylaria polymorpha​។​ប៉ុន្ដែ​ដោយ​ឈ្មោះ​វា​វែង​ពិបាក​ចាំ ទើប​គេ​នាំគ្នា​ហៅថា ផ្សិត​ម្រាមដៃ​មនុស្ស​ស្លាប់ ឬ​ផ្ស​តិ​បាតដៃ​។​

​ប្រភេទ​ផ្សិត​នេះ​មាន​កម្ពស់​ប្រមាណ​ពី 3 – 10cm វិជ្ឈមាត្រ 2,5cm ដើម​វា​រឹង ចុង​រាង​មូល​និង​ច្រើន​រីក​នៅ​រដូវ​ផ្កា​រីក​តាម​បណ្ដា​ដើមឈើ​ធំៗ​

​រចនាសម្ព័ន្ធ​ខាងក្នុង​របស់​ផ្សិត​ម្រាមដៃ​អ្នកស្លាប់​

​ពេល​ចាប់ផ្ដើម​ផុសចេញ​ពី​ដី ផ្សិត​នេះ​មាន​សណ្ឋាន​មូលក្លំ ពណ៌​សក្បុស ទម្រង់​ដូចជា​ម្រាមដៃ​មនុស្ស​។ ប៉ុន្ដែ​នៅ​ដំណាក់កាល​ត្រៀម​ងាប់​ទៅវិញ​វា​ប្ដូរ​ទៅជា​ពណ៌​ខ្មៅ រួច​ចាប់ផ្ដើម​រលេះរលួយ​។​ខណៈពេល​នោះឯង សារធាតុពុល របស់​វា​ឡើងដល់​កម្រិត​កំពូល​អាចម​សម្លាប់​មនុស្ស​បាន​។​

​សារធាតុពុល​សំខាន់​ក្នុង​ផ្សិត​នេះ​គឺ trichothecene mycotoxin​វា​បង្កឱ្យមាន​អាការ​ពិបាក​ទ្រាំ ឥទ្ធិពល​ទៅលើ​ថ្លើម ក្រលៀន​បន្ថយ​កោសិកា​ឈាម​។​ល​។

​ដូច្នេះ​ឯង ពេល​ឃើញ​ពពួក​ផ្សិត​មាន​រាងរៅ​បែបនេះ វិធី​ល្អ​នោះ​គួរ​គេច​ឆ្ងាយ​អំពី​ពួកវា​។​

​យ៉ាងនេះ​ក្ដី វា​នៅមាន​អត្ថប្រយោជន៍​មួយផ្នែក​ដែរ​ព្រោះ​ពួកវា​ប្រើ​ប្រព័ន្ធ​ឡើង​មេ​ដើម្បី​សំយោគ​សារ​ធា​ត​organic ឱ្យទៅ អូ​កា​និក​(inorganic) ប្រែ​ស្លឹកឈើ​ក្រៀម​ឱ្យទៅជា​កម្ទេច​ឈើ​សើម​

 

 

 

​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ផ្សិត​នេះ​ប្រែ​ទៅជា​ពណ៌​ខ្មៅ រួច​រលេះរលួយ​បន្ដិច​ម្ដងៗ​។​ទន្ទឹម​នោះ​Xylaria polymorpha វា​ជួយ​បង្កើន​ជីវជាតិ​ដល់​តំបន់​ដី​ដែល​នៅក្បែៗ​នោះ ។

​តាម​ព័ត៌មាន​ថ្មី​ដែល​ប្រិយមិត្ត​គួរ​ប្រុងប្រយ័ត្ន គឺ​ផ្សិត​ម្រាមដៃ​អ្នកស្លាប់​នេះ​មិន​ត្រឹម​មាន​ក្នុងព្រៃ​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​គេ​បានឃើញ​វត្តមាន​វា​នៅក្នុង​ចម្ការ​ដែលមាន​ឈើពុក​។​

​ហេតុនេះ​ទោះបី​វា​ចម្លែក​ប្លែក​ភ្នែក​យ៉ាងណា​ក៏​ពុំគួរ​ទៅ​បេះ ហើយ​ប្រយ័ត្ន​វា​មាន​លាយ​ចូលទៅក្នុង​បន្លែ​របស់​អ្នក​ដែល​ពុំបាន​លាង​ស្អាត ពុំនោះសោត​វា​អាចធ្វើឱ្យ​អ្នក​ដែល​ជ្រុលជ្រោះ​បរិភោគ​វា​នឹង​ក្លាយទៅជា​ខ្មោច​យ៉ាងពិត​
​ប្រាកដ​មួយ​៕​

សូយន

 

spot_img
×