Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ហ្សា​ហ​កម្ម​ឱសថ​ដ៏​ចម្លែក​នៅ Haiti

spot_img

នៅ​រដ្ឋធានី Port-au-Prince, Haiti គេ​ពុំ​ចាំបាច់​មាន​សញ្ញាបត្រ​ដើម្បី​ប្រកប​របរ​លក់​ថ្នាំពេទ្យ​នោះទេ​។ ឱ្យតែ​អ្នកមាន​ដើមទុន​បន្ដិចបន្ដួច​ដើម្បី​ទិញ​ថ្នាំ ស្គាល់ឈ្មោះ​ថ្នាំ​ខ្លះ ហើយ​ពិសេស​«​ប្រូ​»​ជាការ​ស្រេច​។​

​ផ្ទុយស្រឡះ​នឹង​ការគិត​របស់​យើង នៅ​ទីនោះ​ពេល​ឈឺ អ្នកជំងឺ​ពុំ​បាច់​ទៅ​ជួប​វេជ្ជបណ្ឌិត​ទេ ព្រោះ​ក្រុម​«​ឱសថការី​»​ដែល​ដើរ​លក់​ថ្នាំ​តាមផ្លូវ​គេ​នឹង​មកដល់​ភ្លាម ដោយ​ទូល​និង​កណ្ដៀត​ថ្នាំ​មកជា​មួយ​។​

​នៅ​Haiti ថ្នាំ​មិន​ខុសប្លែក​អ្វី​នឹង​ទំនិញ​ផ្សេងៗ​ទៀតឡើយ គេ​អាច​ទិញ​វា​តាម​ហាង ក្នុង​ផ្សារ ឬ​ក្រៅ​ផ្សារ វា​បាន​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​នេះ ។​អាច​និយាយបានថា អ្នក​ជួញ​ថ្នាំ​តាម​ដង​វិធី​គឺជា​អ្នកបម្រើ​សុខភាព​ដល់ ពលរដ្ឋ​នៅ​ទីនោះ​។​

​អ្នកលក់​ថ្នាំ​តាមផ្លូវ​ចាំបាច់​ត្រូវមាន​គន្លឹះ​ពិសេស​ទើប​អាច​លក់​ថ្នាំ​ដាច់​បាន​។​ជាបឋម​ពួកគេ​ត្រូវ​តម្រៀប​ថ្នាំ
​ដាក់​ក្នុង​ធុង ឬ​ឧបករណ៍​ផ្សេងទៀត ធ្វើយ៉ាងណា​ឱ្យគេ​ចាប់អារម្មណ៍​និង​ពេញចិត្ត​។ ពុំនោះសោត​ប្រាកដជា​គ្មាន​អ្នកណា​រវល់ កុំថាឡើយ​ដល់​ទិញ​ថ្នាំ​នោះ​។​

​អ្នកលក់​ភាគច្រើន​តែង​យក​ថ្នាំ Ampicillin ដាក់​ក្បែរ​Tylenol ព្រោះថា​បែបនេះ​វា​ធ្វើ​ឱ្យគេ​សម្លឹង​មក​ឃើញ​មាន​ពណ៌​សម្បុរ​គួរ ឱ្យ​ទាក់ភ្នែក​។ ការជ្រើសរើស​ឧបករណ៍​ដាក់​និង​រៀបចំ​ប្រ​ព្រឹ​ត្ដទៅ​យ៉ាង​ម៉ត់ចត់​បំផុត ព្រោះ​វា​ជា​កត្ដា​ចប្បង​នាំមក​នូវ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ពួកគេ​។​

​រូប​មើល​ពី​ចម្ងាយ ឧបករណ៍​លក់​ថ្នាំ​របស់គាត់​ត្រូវបាន​រៀបចំ​មិន​ខុស​អ្វី​នឹង​ស្នាដៃ​សិល្បករ​ឡើយ​

​ពិតណាស់ ការលក់​ថ្នាំ​តាម​ដង​វិថី​បែបនេះ​វា​ពុំ​ស្របច្បាប់​ទេ​ប៉ុន្ដែ​គេ​កម្រ​ឃើញ​ក្រសួង​សាធារណៈ​ប្រទេស​នេះ​មាន​វិធានការ​ទប់ស្កាត់​ឡើយ ធ្វើឱ្យ​ជីវិត​ពលរដ្ឋ​ប្រឈម​នឹង​ហានិភ័យ ព្រោះតែ​វា​ចំណុះ​លើ​ថ្វីដៃ​របស់​អ្នកលក់​ថ្នាំ​គ្មាន​សញ្ញាបត្រ​ទាំងនោះ​។​

​នា​ប្រទេស​នេះ​គេ​ពុំ​ដឹង​ពី​គុណភាព​ថ្នាំ​អ្វី​ឡើយ គ្រាន់តែ​ដឹងថា​វា​មាន​ប្រភព​មកពី​ចិន​។ គេ​ក៏​ពុំ​ចាប់អារម្មណ៍​ដល់​ថ្នាំ​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ឡើយ អ្វីៗ​ចំណុះ​ទៅលើ​«​មុខមាត់​»​របស់​អ្នកលក់​។​

​អ្នកលក់​ថ្នាំ​ទាំងនោះ​នូវ​បានផ្ដល់​ដំបូន្មាន​និង​ហ៊ាន​ទាំង​សរសេរ​«​វេជ្ជបញ្ជា​»​ឱ្យ​អ្នកជំងឺ ដែល​ក្នុង​ករណីខ្លះ​ថ្នាំ​ទាំងនោះ​មានប្រតិកម្ម​ប្រឆាំង​គ្នា​ទៅទៀត​។​

Rénold Germain,​ឈ្មួញ​ថ្នាំ​តាម​ដង​វិថី​ពោលថា ពួកគេ​ពុំបាន​លាក់​ពួក​ខ្ញុំ​អ្វី​ឡើយ ហើយ​រៀបរាប់​ប្រាប់​ពី​រោគសញ្ញា​ដែល ពាក់ព័ន្ធ​ដល់​ជំងឺ​រលាក រំលាយ​អាហា ឬ​ជំងឺ​ផ្លូវភេទ យើងខ្ញុំ​មាន​រូបមន្ដ​ព្យាបាល​សម្រាប់​ជំងឺ​នីមួយៗ​៕
​សូ​យ​ន​

spot_img
×