Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ម្នាក់ ពិន័យ​សិស្ស​ដែល​មក​យឺត​រាល់ថ្ងៃ តែ​ពេល​ដឹង​រឿង​ពិត ទើប​មាន​ការសោកស្តាយ​ (វីដេអូ)

spot_img

​ជារឿយៗ មាន​សិស្ស​ជាច្រើន​ណាស់​ដែល​មិន​មាន​លទ្ធភាព​ទៅ​សាលារៀន​នឹង​គេ​។ ទោះបីជា​សាលា​រដ្ឋ​​ទាំងអស់ មិន​មាន​តម្រូវ​ឲ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ក៏​ដោយ ការចំណាយ​ប្រចាំ​ថ្ងៃ និង​ការចំណាយ​លើ​ សម្ភារៈ​សិស្សា​គឺជា​បញ្ហា​ចោទ​សម្រាប់​សិស្ស​ក្រីក្រ​។

ដោយសារ​តែ​បញ្ហា​ទាំងនោះ​ហើយ ទើប​បណ្តាលឲ្យ​មាន​សិស្ស​ជា​ច្រើន បាន​បោះបង់​ចោល​ការសិក្សា និង​ចាប់ផ្តើម​ធ្វើការ​ដើម្បី​ជួយ​
​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​ដូចជា​ករណី​កុមារ​ម្នាក់​នេះ​ជាដើម​។ ទោះជា​គាត់​ជួប​ការលំបាក ក៏​គាត់​មិន​បោះបង់​ចោល​ការសិក្សា​​ដែរ​គឺ​គាត់​ត្រូវ​ទៅ​សាលារៀន​យឺត​ជា​រឿង​រាល់ថ្ងៃ ដោយសារតែ​គាត់​ត្រូវ​ធ្វើការ​ផង និង​ទៅ​រៀន​ផង​។​

​ការ​មក​សាលារៀន​ឲ្យបាន​ទៀងទាត់​គឺជា​អ្វី​ដែល​សាលា​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ធ្វើ ប៉ុន្តែ​កុមារ​ម្នាក់នេះ​​ត្រូវ​មក​សាលារៀន​យឺត​ជា​រៀងរាល់ថ្ងៃ ហើយ​គ្រូ​របស់គាត់​តែងតែ​ធ្វើ​ការពិន័យ​គាត់ ដោយ​វាយ​នឹង​​រំពាត់​។​

​គាត់​មក​យឺត និង​ទទួលបាន​ការពិន័យ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​មួយ ទើប​គ្រូ​របស់គាត់​មានការ​​សោកស្តាយ នៅ​បាន​ដឹង​ពី​រឿង​ពិត​របស់​គាត់​។ ខណៈ​ពេល​គាត់​កំពុង​រត់​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​​ព្រលឹម គាត់​បាន​ប្រទះឃើញ​សិស្ស​របស់​គាត់​ម្នាក់​ដោយ​ចៃដន្យ​។ សិស្ស​នោះ​គាត់​សម្គាល់​ឃើញថា មក​រៀន​យឺត​ជា​រៀងរាល់ថ្ងៃ​។​

​នៅពេល​តាមដាន​សិស្ស​ដែល​មក​យឺត​នោះ ទើប​គាត់​ដឹង​ពី​មូលហេតុ ហើយ​នៅ​ថ្ងៃទី ៤ សិស្ស​របស់​គាត់​មក​យឺត​ដដែល ប៉ុន្តែ​គាត់​មិន​ពិន័យ​ដូច​សព្វដង​នោះទេ តែ​គាត់​សោកស្តាយ​ ​និង​អោប​សិស្ស​នោះ ដោយ​គាត់​និយាយថា គាត់​ពិតជា​មាន​មោទនៈភាព​ណាស់​ដែល​មាន​សិស្ស​​ម្នាក់​ខំ​មក​រៀន​ទាំង​ជីវិត​ជួប​ការលំបាក​ខ្លាំង​៕ សុភ័ក្ត្រ

 

​ប្រភព​៖ Trends Zilla​

spot_img
×