Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ចំនួន ១៧២០​នាក់ ស្រី​៨១៣​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ពិនិត្យ និង​បើក​វិញ្ញាសារ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុប នៅ​សាលា​វិទ្យាល័យ​ក្រុង​ព្រះសីហនុ ដើម្បី​បើក​កម្មវិធី​ប្រឡង​ឆ្នាំ​២០១៨​នេះ​។​ ​ការប្រឡង​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​។​

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ខេត្ត​នេះ មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១៧២០​នាក់ ក្នុងនោះ​ស្រី ៨១៣​នាក់​។ មាន​៥​មណ្ឌល​ស្មើ ៧២​បន្ទប់​។ ក្នុងនោះ​មាន​៣​មណ្ឌល ស្ថិត​នៅក្នុង​ក្រុងព្រះសីហនុ គឺ​មណ្ឌល​វិទ្យាល័យ​ក្រុង​- មណ្ឌល​អនុវិទ្យាល័យ​ស​ម្ដេច​ឪ​- មណ្ឌល​សាលាបឋមសិក្សា​ផ្សារលើ និង ២​មណ្ឌល​ទៀត ស្ថិតនៅ​ស្រុក​ព្រៃនប់ មាន​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន​វាលរេញ​ខាងត្បូង និង​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន​វាលរេញ​ខាងជើង​។​

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ចំពោះ​បេក្ខជន ដែល​មក​ពី​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​សិលា និង​វិទ្យាល័យ​ហ៊ុន សែន កែវផុស រដ្ឋបាល​ខេត្ត​បាន​រៀបចំ​អោយ​ស្នាក់​នៅ​ផ្ទះសំណាក់ នៅ​ជិត​ឃុំ​វាលរេញ ហើយ​ការចំណាយ​ថវិកា គឺ​ជា​បន្ទុក​របស់​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​។​ព្រម​ជាមួយគ្នានេះ សម្រាប់​បេក្ខជន ដែល​ទទួលបាន​ចំណាត់​ថ្នាក់​ប្រឡង​ជាប់​និទ្ទេស​A រដ្ឋបាលខេត្ត នឹង​ឧបត្ថម្ភ​ម្នាក់ៗ ម៉ូតូ​មួយ​គ្រឿង​៕ ដែន សីមា​

  

spot_img
×