Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ប្រឡាយទឹក ក្នុង​អាការៈ​រវើរវាយ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឲ្យដឹងថា ស្ត្រី​វ័យ ២៣​ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​ទឹក​ប្រឡាយ និង​ថែម​ទាំង​មាន​ឈ្លើង​ទាម​ផង នៅក្បែរ​សួនច្បារ​វាលរេញ កាលពី​ម៉ោង​ជាង ៩​យប់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨​។​

ស្ត្រី​រូប​នោះ​ត្រូវបាន​គេ​ជួយ​នាំយក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​សាកសួរ​ពី​ដើមរឿង​ផ្សេងៗ​។ សមត្ថកិច្ច​នគរបាល​បន្តថា ជាមួយ​អាការៈ​រងារ​ញ័រញាក់ និង​រវើរវាយ​ផង​នោះ គឺ​នៅ​ជាប់​ខ្លួន​ស្ត្រី​ខាងលើនេះ ឃើញ​មាន​អត្តសញ្ញាណ ប័ណ្ណ​១​សន្លឹក លុយ​ខ្មែរ និង​លុយ​ដុល្លារ​សរុប​ជាង​៥០​មុឺន​រៀល រួម​ទាំង​សំបុត្រ​រថយន្តក្រុង​២​សន្លឹក​(​ពី​បាត់ដំបង​-​ភ្នំពេញ និង​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ​)​។​​ក្រោយ​​បញ្ចប់​ការសាកសួរ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ មិន​បាន​បង្ហើប​ប្រាប់​ពី​អត្តសញ្ញាណ របស់​ស្ត្រី​ខាងលើ​នេះ​ទេ​។​

យ៉ាងនេះក្តី តាមរយៈ​អត្តសញ្ញាណ​បណ្ណ័​នៅ​ជាប់​ខ្លួន​ស្ត្រី​រូបនោះ គឺ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នគរបាល ស្រុក​ព្រៃនប់ បាន​ទំនាក់ទំនង​ទៅ​គ្រួសារ​ស្ត្រី​រូប​នេះ ដើម្បី​ឲ្យ​ខាង​ក្រុមគ្រួសារ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕ ដែន សីមា​

 

spot_img
×