Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​ហ៊ុនសែន នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មកពី​គណបក្ស​នយោបាយ​ទាំង​២០ ពិភាក្សា​គ្នា​ក្នុង​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​

spot_img

​សម្តេច​តេជោ​ហ៊ុនសែន បានប្រកាសថា “​នៅ​ថ្ងៃស្អែក ទី ២១ សីហា នេះ ខ្ញុំ​នឹង​ជួបប្រជុំ​ព្រមទាំង​ហូប​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មកពី​គណបក្ស​នយោបាយ​ទាំង​២០ នៅ​វិមាន​សន្តិភាព​។ ការ​ជួបជុំ​បងប្អូន​នៅ​ថ្ងៃស្អែក​នេះ គឺ​នឹង​ពិភាក្សា​គ្នា​ក្នុង​ការបង្កើត “​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​កន្លង​មកនេះ​”​។​

​សម្តេច បាន​បន្តថា ព្រោះ​ថា​ការចូលរួម​ផ្តល់​នូវ​មតិយោបល់​ច្រើន​គឺ​រមែង​នាំមក​នូវ​ផលប្រយោជន៍​វិជ្ជមាន​ល្អៗ​ច្រើន​សម្រាប់​ចូលរួម​កសាង​ជាតិ​។ នេះ​ក៏​បង្ហាញ​អោយឃើញ​ថា​យើង​រួបរួម​គ្នា​ជា​កម្លាំង​ស្នូល​នៃ​សាមគ្គីភាព​និង​ឯកភាព​ជាតិ​ពិតប្រាកដ​តាម​គន្លង​លទ្ឋិប្រជាធិបតេយ្យ​។ សូម​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​ទាំង​អស់​ដែល​ចូលរួម​ថែរក្សា​សន្តិភាព ដើម្បី​កម្ពុជា​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការកសាង​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។​

​អរគុណ​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​ដែល​បាន​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ (២០១៨ -២០២៣) កាលពី​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ កន្លងមកនេះ​ដែល​មាន​ចំនួន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដ៏ ច្រើន​លើសលុប បំផុត ៦.៩៥៦.៩០០ (៨៣,០២%)​។​

​សូម​អរគុណ​បងប្អូន​កូនក្មួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​ទូទាំង​ប្រទេស ជា​ពិសេស​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំង​នៅក្នុង​ពេល​យុទ្ឋ​នា ការឃោសនាបោះឆ្នោត និង​បាន​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន លេខ​២០ ភ្លូកទឹកភ្លូកដី ដែល​លទ្ឋផល​ផ្លូវការ​ពី គ​.​ជ​.​ប កាលពី ថ្ងៃទី ១៥ សីហា ២០១៨ គឺ​បាន​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ អាសនៈ​ទាំង ១២៥ នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​២៥​មណ្ឌល់​។ នេះ​សបញ្ជាក់ អោយ​ឃើញ​ច្បាស់​ថា បងប្អូន​ជនរួមជាតិ​មាន​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​លើ ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​បងប្អូន​បាន​សម្រេចចិត្ត​ជ្រើស រើស​សន្តិភាព ការអភិវឌ្ឍ និង​បន្ត​ចាក់​ឬ​ស​ប្រជាធិបតេយ្យ​ជា​សំខាន់​បំផុត សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​។​

​ទន្ទឹមនឹងនេះ​ដែរ សូម​អរគុណ​គណបក្ស​នយោបាយ​ទាំង ១៩​ទៀត ដែល បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​តាម​បែប​លទ្ឋិប្រជាធិបតេយ្យ ដោយ​ស្មើភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ថ្មី​នឹង​ត្រូវ​បាន​រៀបចំ​បង្កើត​នៅ​សប្តាហ៍​ទី​១​នៃ​ខែ កញ្ញា ខាងមុខនេះ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×