Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ជំរុញពន្លឿនការសាងសង់ច្រាំងទន្លេ​វ៉ៃ​គោ​និង​ស្ពាន​តា​ហោ​ធ្វើ​យ៉ាងណា​ឲ្យបាន​រួចរា​ល់​ជា​ស្ថាពរ​ ជាពិសេស​ការសាងសង់​វេទិកា​អុំទូក

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក​ម៉ែន​វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៩​កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​បាន​ជំរុញ​ឲ្យ​ក្រុម​ជាង និង​អ្នកពាក់ព័ន្ធ ដែល​ទទួលបន្ទុក​ការងារ​សាងសង់ ឲ្យ​បន្ត​ខិតខំ​បំពេញ​ការងារ​ទាំង​ពីរ​នេះ​ឲ្យបាន​កាន់តែ​ល្អ​ថែម​ទៀត ដោយ​ធ្វើ​យ៉ាងណា​ឲ្យបាន​សម្រេច​រួចរាល់​ជា​ស្ថាពរ​ឲ្យបាន​ឆាប់រហ័ស ជាពិសេស​ការសាងសង់​វេទិកា​អុំទូក នៅ​ផ្នែក​ចុង​ខាងត្បូង​នៃ​ច្រាំងទន្លេ សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រណាំង​ទូក ឲ្យបាន​ទាន់​ពេលវេលា ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​តុលា ខាងមុខនេះ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដែល​អមដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​លោក​នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត បានធ្វើការ​ជម្រុញ​សូ​ច្នេះ​ខណៈ​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរការ​ស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ​ផ្នែក​ខាងលិច ស្ថិតនៅ​សង្កាត់​ស្វាយរៀង និង ស្ពាន​តា​ហោ (​ស្ពានបេតុង​) ស្ថិតនៅ​សង្កាត់​ពោធិ៍​តា​ហោ​រ ក្រុង​ស្វាយរៀង ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជា​៣៥% ។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​សមិទ្ធផល​ថ្មីៗ​ដែល​បាន​នឹង​កំពុង​កសាង​នាពេល​បច្ចុប្បន្ន​នេះ​គឺ​បានកកើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​ការចូលរួម​ពី​សំណាក់​សប្បុរសជន​គ្រប់​ទិស​ទី​ដើម្បី​ទុកជា​ចំណងដៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​ស្វាយរៀង​ដែល​ជា​ចំណងដៃ​ប្រវត្តិសាស្ត្រ​មួយ​ពុំ​អាច​កាត់ថ្លៃ​បាន​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×